ចូលចិត្តទំនើប

សញ្ញា ៧ យ៉ាង បង្ហាញថាកម្រិតកាល់ឡូរីរបស់អ្នក មិនគ្រប់គ្រាន់

ដោយ: ដួងច័ន្ទ 10 PM, Friday, 17 Feb, 2017

ការកាត់បន្ថយកាល់ឡូរី គឺជាគន្លឹះដ៏សំខាន់មួយ សម្រាប់ការសម្រកទម្ងន់។ ប៉ុន្តែការបន្ថយច្រើនពេក ក៏មិនប្រសើរ សម្រាប់សុខភាពដែរ។

ទំនើប សូមបង្ហាញពីសញ្ញាអាសន្ន ដែលបង្ហាញថាអ្នកទទួលអាហារ មានជាតិកាល់ឡូរីមិនគ្រប់គ្រាន់។

អស់កម្លាំង

កាល់ឡូរី គឺជាថាមពល។ បើសិនជាអ្នកតែងមានអារម្មណ៍ល្ហិតល្ហៃ ជាងធម្មតា ឬអ្នកមិនអាចក្រោក ពីដំណេកបាន ទោះបីអ្នកគេងពេញ ៨ម៉ោងក៏ដោយ សូមពិនិត្យមើលរបបអាហារប្រចាំថ្ងៃរបស់អ្នក។ បើសិនជាអ្នកកាន់តែដុនដាប ពិបាកនឹងធ្វើសកម្មភាពពេញមួយថ្ងៃ នេះជាកត្តាបង្ហាញថា អ្នកទទួលបានអាហាររូបត្ថម្ភមិនគ្រប់គ្រាន់។

ឈឺចាប់ ពេលធ្វើកីឡា ឬលំហាត់ប្រាណ

ការមានថាមពលពេញលេញ គឺជាប្រភពនៃកម្លាំង ដែលអ្នកត្រូវការនៅពេលអ្នកលេងកីឡា ឬលំហាត់ ប្រាណ។ បើសិនជាអ្នកកត់សម្គាល់ថា អ្នកឆាប់ហត់ អស់កម្លាំង ឬ ពិបាកក្នុងការបញ្ចេញសកម្មភាព ក្នុងពេលលេងកីឡា សូមពិនិត្យលើរបបអាហារ មុននិងក្រោយពេលលេងកីឡា ឬលំហាត់ប្រាណ។ ទទួលទានអាហារ ដែលសំបូរជាតិកាបូនមុនពេលលេងកីឡា និងបំពេញបន្ថែម ជាមួយនឹងសារជាតិ ប្រូតេអ៊ីន និងកាបូន នឹងជួយគាំទ្រដល់ការទទួលបានថាមពលមកវិញ។ វិធីនេះនឹងជួយឱ្យរាងកាយ របស់អ្នកជួសជុលភាពខ្វះខាតដោយខ្លួនឯង និងផ្តល់នូវសាច់ដុំ ដូចបំណងប្រាថ្នារបស់អ្នក។

មិនអាចផ្តោតអារម្មណ៍

នៅពេលកម្រិតកាល់ឡូរីទាប ស្មារតីរបស់អ្នកនឹងវិលវល់។ បើសិនជាយ៉ៅអួរ ដែលមានកាល់ឡូរី ៨០ និងគ្មានជាតិខ្លាញ់ មិនអាចជួយអ្នកក្នុងអំឡុងពេលប្រជុំ សូមបន្ថែមគ្រាប់ធញ្ញជាតិ ដើម្បីរក្សាថាមពល។ អ្នកក៏អាចបរិភោគអាហារពេលព្រឹក ដែលផ្តល់នូវតុល្យភាពប្រូតេអ៊ីន សារជាតិកាបូនគ្រប់គ្រាន់ និងខ្លាញ់។ នំប៉័ងជាមួយពងទា ឬផ្លែឈើលាយជាមួយប៊័រអាល់ម៉ុន នឹងជួយអ្នកមានថាមពលគ្រប់គ្រាន់។ វាអាចហៅបានថា ជាអាហារថាមពលខួរក្បាល។

តែងតែស្រេកឃ្លាន

បើសិនអ្នកតែងតែមានអារម្មណ៍ឃ្លាន មិនឈប់ឈរ វាអាចជាសញ្ញាថា អ្នកទទួលទានមិនបានគ្រប់គ្រាន់។ សូមពិនិត្យរបបអាហារ ហើយអ្នកអាចព្យាយាមបន្ថែមអាហារថាមពល និងអាហារសម្រន់។ សូមផ្តល់នូវតុល្យភាពនៃប្រូតេអ៊ីន ជាតិកាបូន និងខ្លាញ់ដែលល្អសម្រាប់សុខភាព នៅក្នុងអាហារ ដើម្បីទទួលបានថាមពលស្ថិតស្ថេរ។

វដ្តរដូវមិនទៀងទាត់

ការទទួលបានកាល់ឡូរីមិនគ្រប់គ្រាន់ អាចបណ្តាលឱ្យកម្រិត នៃអ័រម៉ូនមានការផ្លាស់ប្តូរ ដែលអាចឱ្យ វដ្តរដូវរបស់អ្នកមិនទៀងទាត់។ អាហាររូបត្ថម្ភគ្រប់គ្រាន់ គឺជាកត្តាសំខាន់ សម្រាប់មុខងារអ័រម៉ូនធម្មតា ដូច្នេះការបាត់រដូវ (ដោយមិនមែនជាករណីមានគក៌) ឬរដូវមិនទៀងទាត់ នៅពេលដែលអ្នកតែងមានវដ្តរដូវទៀងទាត់ គឺជាសញ្ញាយ៉ាងច្បាស់ និងសំខាន់ បង្ហាញថាអ្នកកំពុងមានបញ្ហា្។

ទម្ងន់មិនផ្លាស់ប្តូរ

ការធ្លាក់ចុះកាល់ឡូរីភ្លាមៗ អាចបញ្ឆោតអ្នកថា រាងកាយអ្នកកំពុងចុះទម្ងន់។ ដូច្នេះអ្នកកំពុងឈានទៅរកភាពស្រេកឃ្លាន ដើម្បីទទួលបានកាល់ឡូរីគ្រប់គ្រាន់។ បែបនេះកាន់តែធ្វើឱ្យពិបាក សម្រាប់ការបញ្ចុះទម្ងន់ ព្រោះវាបានរារាំង ដល់ការរំលាយអាហាររបស់អ្នក។ បើសិនជាអ្នកមិនចុះទម្ងន់ ពេលអ្នកទទួលបានកាល់ឡូរី ១ ៤០០កាល់ឡូរីក្នុងមួយថ្ងៃ សូមព្យាយាមញ៉ាំឱ្យបាន ១ ៦០០កាល់ឡូរី សម្រាប់រយៈពេលពីរ ឬបីសប្តាហ៍។

អ្នកមិនអាចផ្តោតលើផែនការ

បើសិនជារបបអាហារ មានជាតិកាល់ឡូរីទាប អ្នកអាចនឹងពិបាកសម្របណាស់។ វាមិនត្រឹមតែមាន បញ្ហាជាមួយថាមពលប៉ុណ្ណោះទេ។ វាអាចបង្ហាញថា ការសម្រកទម្ងន់នេះមិនសមស្រប និងស្នើឱ្យឈប់ប្រើ។ ទោះបីអ្នកបង្កើនកម្រិតកាល់ឡូរីទាប អ្នកអាចនឹងទទួលបានអារម្មណ៍គ្រប់គ្រាន់។ ជាទូទៅ របបអាហារដែលជួយអ្នកសម្រេចបំណង គួរប្រហាក់ប្រហែលនឹងអាហារ ដែលនឹងជួយអ្នក រក្សាថាមពល។ នៅពេលអ្នកអាចបរិភោគអាហារ ដែលអ្នកចង់ញ៉ាំ អ្នកនឹងអាចអនុវត្តរបបអាហារសុខភាពផ្សេងៗទៀត ដែលជាជំនួយ ក្នុងគោលដៅសុខភាពល្អរយៈពេលវែង។

sign-of-low-calorie-02

ប្រភព: FitnessMagazine ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ផ្សែងពីបារី ដែលអ្នកជក់ អាចសម្លាប់កូនដោយប្រយោល

ដោយ: វិរីយា៉ 9 PM, Monday, 04 Apr, 2016

មនុស្ស​ជាច្រើន ​នឹកស្មាន​មិន​ដល់​ឡើយ​ថា ផ្សែង​បារី​ដែល​អណ្តែត​នៅក្នុង​អាកាស​នោះ ​ហុច​ផល​បន្ត​ទៅដល់​អ្នក​ដែល​ស្រូប​វា​ចូលទៅក្នុង​រាងកាយ​ច្រើនណាស់ ទោ...

វិធីកម្ចាត់កំណកកំបោរ នៅតាមជើងធ្មេញ ដ៏មានប្រសិទ្ធភាព

ដោយ: ដាលីស 8 PM, Monday, 28 Mar, 2016

ដល់ពេល​ហើយ​ដែល​អ្នក​គួរតែ​យល់ដឹង និង​បាន​ចូលរួមចំណែក ​ក្នុងការ​ថែរក្សា​មាត់​ធ្មេញ​ ប្រកបដោយ​អនាម័យ និង​មាន​សុខភាព​ល្អ។ ខាងក្រោម​នេះ ​គឺជា​វិធីសាស្ត...

អាថ៌កំបាំង នៃការតុបតែងខ្លួន របស់ស្រ្តីស្រស់ស្អាត

ដោយ: ដួងច័ន្ទ 9 PM, Monday, 25 Dec, 2017

ការតុបតែងខ្លួនពិតជាសំខាន់ សម្រាប់ស្រ្តីគ្រប់រូប ប៉ុន្តែដើម្បីឱ្យសម្រស់របស់អ្នកកាន់តែលេចធ្លោ ពោរពេញដោយភាពទាក់ទាញ និងថ្លៃថ្នូរ ស្រ្តីទាំងអស់គួរស្វែងយ...

ដើមផ្កាពណ៌ស ៣ យ៉ាង អ្នកគួរដាំលម្អផ្ទះ

ដោយ: ស. លីង 6 PM, Tuesday, 18 Apr, 2017

ដើមផ្កា ពិតជាប្រយោជន៍ សម្រាប់ដាំលម្អផ្ទះ ជួយដល់អារម្មណ៍របស់ម្ចាស់ផ្ទះ និងបង្កើតនូវ បរិយាកាសល្អប្រសើរ។ ទំនើបសូមណែនាំនូវផ្កាពណ៌សបីប្រភេទ ដែលអាចប្រើសម...

Tomnerb.Com - YouTube Channel