ចូលចិត្តទំនើប

វេជ្ជបណ្ឌិតជំនាញ ពន្យល់ពីកាយវិការគេង បណ្តាលឱ្យមានស្នាមជ្រួញ

ដោយ: ដួងច័ន្ទ 9 PM, Sunday, 19 Feb, 2017

លោកវេជ្ជបណ្ឌិត Michael Breus គឺជាវេជ្ជបណ្ឌិតមានជំនាញខាងដំណេក បានជួបប្រទះនឹង បញ្ហាផ្សេងៗគ្នា ជាច្រើនទាក់ទងនឹងការគេង។ គាត់បានពន្យល់ពីកាយវិការ នៃការគេងដែលបណ្តាលឱ្យមានស្នាមជ្រួញ។ គាត់ក៏បានពន្យល់ពីកាយវិការគេង ដែលល្អសម្រាប់សុខភាពផងដែរ។

វាជារឿងដែលគួឱ្យចាប់អារម្មណ៍ នៅពេលអ្នកគិតអំពីស្នាមជ្រួញលើផ្ទៃមុខ ឬសម្រស់លើផ្ទៃមុខ។

តើការកាយវិការ នៃការទទួលទានដំណេកអាចជះឥទ្ធិពល ដល់ស្នាមលើផ្ទៃមុខមែនឬ? ចម្លើយគឺពិតមែនហើយ វាពិតជាអាចបង្កស្នាមជ្រួញលើផ្ទៃមុខបាន ជាពិសេសពេលដែលអ្នកគេងផ្អៀងតែ ម្ខាងជារៀងរាល់យប់ ហើយអ្នកតែងគេងផ្អៀងទៅម្ខាងនោះ ពេញមួយយប់។

អ្វីដែលអ្នកបានឃើញ គឺផ្ទៃមុខរបស់អ្នកចាប់ផ្តើមឡើង ផ្នត់បន្តិចម្តងៗ។ ជាមួយគ្នានោះផងដែរ នៅពេលដែលយើងដកដង្ហើម យើងបានបញ្ចេញសារជាតិទឹក ដូច្នេះហើយរាងកាយរបស់យើងចាប់ផ្តើមស្ងួត។ ការសម្ងួតជាតិទឹក និងការគេងសង្កត់តែម្ខាងកាន់តែច្រើន ធ្វើឱ្យសរសៃកោសិកា ចិញ្ចឹមស្បែកមុខត្រូវបានបំផ្លាញ ដែលនេះជាហេតុបណ្តាលឱ្យមានស្នាមផ្នត់តូចៗ ដែលលទ្ធផល ចុងក្រោយ ធ្វើឱ្យក្លាយជាស្នាមជ្រីវជ្រួញលើស្បែកមុខ។

ការគេងផ្ងារ ជាកាយវិការគេង ដែលមានការដកដង្ហើមល្អបំផុត។ ហេតុអ្វី? ព្រោះទម្ងន់របស់អ្នកត្រូវបានចែកចាយស្មើៗគ្នា ទៅគ្រប់ផ្នែកនៃរាងកាយ នៅពេលដែលខ្នងរបស់អ្នករាបស្មើទៅនឹងពូក ឬគ្រែ។

sleep-doctor-explains-how-your-sleep-position-could-cause-wrinkles-03

ប្រភព: BusinessInsider ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

តើថ្នាំដុស ធ្មេញ ពិតជាធ្វើឱ្យបបូរមាត់ប្រេះ ក្រៀម មែនទេ?

ដោយ: ដួងច័ន្ទ 1 PM, Tuesday, 31 Jan, 2017

ចម្លើយនៃសំនួរអំពីឬសគល់ នៃបញ្ហាបបូរមាត់ស្ងួតប្រេះ ពេលខ្លះពិតជាពិបាកនឹងស្វែងរក។ តើបញ្ហានេះបណ្តាលមកពីអាកាសធាតុ ក្នុងរដូវរងា? ឬ ក្រែមលាបបបូរមាត់ ដែលអ្ន...

ចង់កាត់បន្ថយជាតិ កូឡេស្តេរ៉ុល គួរតែព្យាយាមញុំាអាហារូបត្ថម្ភទាំងនេះ ឱ្យបានច្រើន!

ដោយ: ភារុន 8 AM, Monday, 31 Dec, 2018

រាងកាយរបស់អ្នកបង្កើតជាតិ កូឡេស្តេរ៉ុល ដោយធម្មជាតិ ដើម្បីបង្កើតកោសិការំលាយអាហារ ផលិតអ័រម៉ូន និងបង្កើតវីតាមីន D។ បញ្ហា គឺការកើតឡើងនៃជាតិ កូឡេស្តេរ៉ុល...

កូនតូច គួរទទួលបានការថែទាំធ្មេញ យ៉ាងដូចម្តេច?

ដោយ: ដាលីស 7 PM, Monday, 13 Jul, 2015

អ្នកម្តាយ គ្រប់រូបបានដឹង និងបានអនុវត្តយ៉ាងត្រឹមត្រូវ ក្នុងការថែរក្សាធ្មេញកូន ឱ្យបានល្អហើយ ឬនៅ? ហើយអ្នកធ្លាប់​ចាប់​អារម្មណ៍ដែរទេថា អ្នកបានចាប់ផ្តើមថ...

តិចនិចថែរក្សាសម្រស់ ជាមួយផ្លែត្រសក់

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

ត្រសក់ គឺជាបន្លែដ៏អស្ចារ្យមួយប្រភេទ ដែលជួយក្នុងការទប់ទល់ជាមួយកម្តៅក្នុងរដូវក្តៅ។ ចំពោះសុខភាពសម្រស់ ផ្លែត្រសក់មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ជាពិសេសចំពោះ...

Tomnerb.Com - YouTube Channel