ចូលចិត្តទំនើប

វិធី 5 យ៉ាង ដើម្បីកុំឱ្យកើតជម្ងឺផ្តាសាយ

ដោយ: ភារុន 8 AM, Monday, 05 Nov, 2018

នៅពេលអ្នកកើតជម្ងឺផ្តាសាយ វាពិតជាផ្តល់ការរំខានខ្លាំងណាស់ដល់ការងារប្រចាំថ្ងៃរបស់អ្នក។ ដូច្នេះដើម្បីជៀសវាងការរំខានទាំងនេះអ្នកគួរធ្វើតាមវិធីទាំង 5 ខាងក្រោមនេះដើម្បីកុំឱ្យកើតជម្ងឺផ្តាសាយ៖
1. ចាក់វ៉ាក់សាំងការពារជម្ងឺផ្តាសាយ
វាគឺជាវិធីដ៏ល្អបំផុតដើម្បីការពារខ្លួនអ្នកប្រឆាំងនឹងជម្ងឺផ្តាសាយ។ ការចាក់ថ្នាំបង្កាមិនត្រឹមតែជួយការពារសុខភាពរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងអាចជួយមនុស្សដែលនៅជុំវិញខ្លួនអ្នកផងដែរ ពីព្រោះមានឱកាសតិចតួចបំផុតដែលពួកគេចម្លង ឬ ឆ្លងជម្ងឺផ្តាសាយ។

2. លាងដៃឱ្យបានញឹកញាប់
ការលាងដៃគឺជាផ្នែកមួយដ៏សំខាន់ក្នុងការការពារជម្ងឺផ្តាសាយ និង ប្រឆាំងនឹងវីរុសផ្សេងៗទៀត។ លាងដៃបន្ទាប់ពីចូលបង្គន់រួច ឬ បន្ទាប់ពីក្អក និង កណ្តាស់រួច មុនពេលរៀបចំចម្អិនអាហារ និង ទទួលទានអាហារជាដើម។ ដូច្នេះអ្នកត្រូវតែមានទម្លាប់លាងដៃនៅពេលដែលអ្នកត្រឡប់មកផ្ទះ ពីកន្លែងធ្វើការ សាលារៀន ផ្សារទំនើប ឬ កន្លែងណាដែលមានមនុស្សច្រើននៅជុំវិញអ្នក។

3. នៅឱ្យឆ្ងាយពីអ្នកកើតជម្ងឺផ្តាសាយ
មេរោគគ្រុនផ្តាសាយឆ្លងតាមរយះខ្យល់អាកាស ដូច្នេះប្រសិនបើអាចទៅរួចអ្នកគួរនៅឱ្យឆ្ងាយពីអ្នកជម្ងឺផ្តាសាយ។ បើរិតតែប្រសើរអ្នកមិនត្រូវយកដៃទៅប៉ះភ្នែក ច្រមុះ និង មាត់ របស់ខ្លួនឯងទេ នៅពេលអ្នកនៅជិតអ្នកជម្ងឺផ្តាសាយ ពីព្រោះតំបន់ទាំង 3 នេះងាយនឹងធ្វើឱ្យវីរុសគ្រុនផ្តាសាយឆ្លងទៅក្នុងខ្លួនរបស់អ្នក។

4. នៅពេលក្អក ឬ កណ្តាស់ត្រូវយកក្រដាសជូតមាត់មកខ្ទប់មាត់កុំប្រើដៃផ្ទាល់
វិធីនេះអាចជួយអ្នកមិនឱ្យចម្លងជម្ងឺផ្តាសាយទៅមនុស្សម្នាក់ផ្សេងទៀត។ ទោះបីជាអ្នកមិនមានជម្ងឺផ្តាសាយក៏ដោយវាជាទម្លាប់ល្អនៅពេលក្អក ឬ កណ្តាស់ ត្រូវយកក្រដាសជូតមាត់ ឬ កន្សែងមកខ្ទប់មាត់។

5. នៅពេលអ្នកកើតជម្ងឺផ្តាសាយអ្នកគួរសម្រាកនៅផ្ទះ
អ្នកមិនចង់ចម្លងជម្ងឺផ្តាសាយទៅអ្នកដទៃទេ ដូច្នេះការសម្រាកនៅផ្ទះគឺជាវិធីសាស្ត្រមួយដ៏ល្អបំផុត ពីព្រោះនៅពេលអ្នកសម្រាករាងកាយរបស់អ្នកនឹងឆាប់ជាពីជម្ងឺផ្តាសាយបានលឿនជាង អ្នកទៅធ្វើការ។

ប្រភព: kidshealth ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

៥ វិធី ដើមី្បបំផ្លាញជាតិខ្លាញ់ ក្នុងពេលដើរហាត់ប្រាណ

ដោយ: សហការី 10 AM, Friday, 27 Jan, 2017

ការហាត់ប្រាណ ដើមី្បបំបាត់ជាតិខ្លាញ់ ឬជាតិធាតុក្នុងខ្លួនមានច្រើនបែបណាស់ ក្នុងនោះការដើរ គឺជាវិធីសាស្ត្រដែលពេញនិយមជាងគេ សម្រាប់មនុស្សទូទៅ។ អ្នកហាត់ប្រ...

តើត្រូវឱ្យកូន បៅទឹកដោះ នៅពេលណាខ្លះ?

ដោយ: វិរីយា៉ 7 PM, Wednesday, 30 Mar, 2016

សម្រាប់​អ្នក​ម្តាយ​ថ្មោងថ្មី​ ដែល​ទើប​តែមាន​កូនតូច​ជា​លើកដំបូង ការ​បំបៅ​ទឹកដោះ​កូន ​គឺជា​រឿង​ថ្មី​មួយ​ដែល​ត្រូវ​ដឹង។ ខាងក្រោម​នេះ​ គឺជា​ចំណេះដឹង​ក្...

ចង់មានស្បែកស្អាត ត្រូវដឹងពីប្រយោជន៍ នៃការទទួលទាន

ដោយ: ស៊ីវងីម 10 AM, Friday, 24 Apr, 2015

តាមអ្នកជំនាញខាងស្បែក បានអះអាងថា អ្នកនឹងមិនអាចរក្សាសម្រស់ខាងក្រៅ ឲ្យនៅយូរអង្វែងបានទេ ប្រសិនបើអ្នកមិនគិតគូរដល់ចំណីអាហារ ដែលមានប្រយោជន៍ដល់ស្បែករបស់អ្ន...

ហេតុអ្វីអ្នកត្រូវ សម្អាតធ្មេញ បន្ថែមដោយអំបោះ?

ដោយ: ស៊ីវងីម 6 PM, Wednesday, 08 Jul, 2015

ជួនកាលការប្រើប្រាស់ច្រាសដុសធ្មេញ មិនអាចជួយសម្អាតធ្មេញរបស់អ្នក បានស្អាតគ្រប់គ្រាន់នោះទេ។ ការសម្អាតធ្មេញបន្ថែម ដោយការប្រើអំបោះរូសធ្មេញ មុនពេលដុសធ្មេញ...

Tomnerb.Com - YouTube Channel