ចូលចិត្តទំនើប

វិធីសាស្រ្តធ្វើឱ្យគេហដ្ឋានកាន់តែរីករាយ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 25 Jul, 2018

គេហដ្ឋានដែលពោរពេញទៅដោយភាពរីករាយ គឺជាអ្វីដែលអ្នកអាចទទួលបានភ្លាមៗបន្ទាប់ពីឈានជើងចូលក្នុងផ្ទះ។
ប៉ុន្តែតើអ្វីដែលធ្វើឱ្យគេហដ្ឋានកាន់តែរីករាយ? បើសិនជាអ្នកចង់ឱ្យគេហដ្ឋានរបស់អ្នកកាន់តែរីករាយ សូមសាកល្បងតាមវិធីសាស្រ្ត
ដែលមានក្នុងអត្ថបទនេះ។

បន្ថែមពណ៌
ពណ៌ភ្លឺចែងចាំង អាចជះឥទ្ធិពលយ៉ាងខ្លាំងលើអារម្មណ៍របស់អ្នក។ វាអាចធ្វើឱ្យអារម្មណ៍ទុក្ខសោក ប្រែជារីករាយ។
អ្នកគួរសាកល្បងប្រើប្រាស់ពណ៌ទឹកក្រូច ដែលជាពណ៌នាំមកនូវភាពរីករាយ សុភមង្គល និងការផ្សារភ្ជាប់ក្នុងសង្គម។

តុបតែងតាមបែបផ្ទះលំហែ
អ្នកអាចជ្រើសយកសម្ភារៈ ការតុបតែង ឬការប្រើពណ៌ តាមបែបផ្ទះលំហែ ស្របតាមទីកន្លែងសម្រាកលំហែដែលអ្នកចូលចិត្តទៅ។ ឧទាហរណ៍ ការ
ចងអង្រឹងខាងក្នុង ឬក្រៅផ្ទះ ការប្រើពណ៌តុបតែងបែបផ្ទៃសមុទ្រ ឬការតុបតែងសិល្បៈនានា ដែលធ្វើឱ្យអ្នកនឹកគិតដល់ឆ្នេរសមុទ្រ។

ធ្វើជាក្មេងម្តងទៀត
តើពីក្មេងអ្នកចូលចិត្តធ្វើអ្វីខ្លះ? មិនថាជាការសង់រូប Lego ឬការលេង Pinball ឬការសង់ផ្ទះតុក្កតាទេ អ្នកអាចសាកល្បងធ្វើវាម្តងទៀត
ទោះបីជាពេលនេះអ្នកពេញវ័យក្តី។ អ្នកអាចសាកល្បងនាំយកអនុស្សាវរីយ៍ពីកុមារភាពមកវិញ តាមរយៈការតុបតែងបន្ទប់តាមល្បែងកំសាន្ត
កាលពីវ័យកុមារ ដែលនឹងធ្វើឱ្យអ្នករីករាយសារជាថ្មីម្តងទៀត។

សត្វចិញ្ចឹម
ការចិញ្ចឹមសត្វមិនមែនជារឿងងាយស្រួលទេ ព្រោះអ្នកត្រូវមើលថែវា និងមានទំនួលខុសត្រូវ រាប់បញ្ចូលទាំងការថែរក្សាសុខភាព និងអនាម័យផងដែរ។
ប៉ុន្តែអ្វីដែលអ្នកទទួលបានពីសត្វចិញ្ចឹមមកវិញ គឺជាភាពរីករាយ។ សត្វចិញ្ចឹមផ្តល់ឱ្យអ្នកនូវភាពស្មោះស្ម័គ្រ ជាមិត្តភក្តិរបស់អ្នក ហើយនឹងតែងតែ
នាំភាពរីករាយនៅក្នុងផ្ទះ។

ច្នៃប្រឌិតសួនច្បារ
ការតុបតែងសួនច្បារដ៏ប្លែកមួយ អាចនាំមកនូវស្នាមញញឹមនៅក្នុងគេហដ្ឋាន។ អ្នកអាចច្នៃប្រឌិត ការតុបតែងសួនច្បារឱ្យប្រើប្រាស់សម្ភារៈ
ប្លែកៗធ្វើជាថូ ឬផើងផ្កា ដែលសម្ភារៈទាំងនោះអាចជាចំណែកណាមួយនៅក្នុងគេហដ្ឋាន និងបង្កប់នូវអនុស្សាវរីយ៍ដ៏រីករាយ។

ទីកន្លែងសម្រាប់ភាពរីករាយ
មិនថាជាការអានសៀវភៅ ឬការលេងតន្រ្តី ឬការដេរប៉ាក់ ឬសកម្មភាពនានា អ្នកគួរមានទីកន្លែងណាមួយសម្រាប់ធ្វើរឿងទាំងនេះ ដែលជាកន្លែង
បង្កើននូវភាពរីករាយ។ ហើយបើសិនជាសម្ភារៈដែលនាំនូវភាពរីករាយទាំងនេះស្ថិតនៅក្បែរភ្នែក អ្នកនឹងតែងតែធ្វើវាកាន់តែញឹកញាប់។ បើសិនជាអ្នក
មិនមានទីតាំងគ្រប់គ្រាន់ អ្នកអាចរៀបចំវានៅផ្នែកតូចណាមួយក្នុងគេហដ្ឋាន។ មិនត្រូវឱ្យទំហំ ទីតាំងរារាំងដល់ភាពរីករាយក្នុងគ្រួសារឡើយ។

តុបតែងបន្ទប់ឡើងវិញ
ជារឿយៗ យើងតែងតែរក្សាភាពដើមនៅក្នុងបន្ទប់ នៅពេលដែលយើងរើចូលទៅក្នុងផ្ទះថ្មី។ អ្នកអាចនឹងគិតថាវាមិនចាំបាច់។ ទោះជាយ៉ាងណាក្តី
អ្នកគួរពិចារណាកែលម្អបន្ទប់ណាមួយ ឧទាហរណ៍ការជួសជុលផ្ទះបាយឱ្យក្លាយជាកន្លែងទុកសម្ភារៈ ឬសម្អាតឃ្លាំងដើម្បីប្រើប្រាស់ជាបន្ទប់មួយផ្សេងទៀត។ ទោះបីអ្នកមិនចង់បានបន្ទប់សម្រាប់ចំណូលចិត្តផ្ទាល់ខ្លួនក្តី តែការផ្លាស់ប្តូរបន្ទប់ អាចឱ្យអ្នកផ្លាស់ប្តូរបរិយាកាសក្នុងគេហដ្ឋានបានផងដែរ។

ញ៉ាំអាហារនៅក្រៅផ្ទះ
ពេលខ្លះការញ៉ាំអាហារនៅក្រៅផ្ទះធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ មិនចាំបាច់ដល់ថ្នាក់អាំងសាច់ និងញ៉ាំស្រាទេ។ អ្នកគ្រាន់តែលើក
តុអាហារចេញមកខាងក្រៅ ក៏អ្នកអាចផ្លាស់ប្តូរបរិយាកាសបានដែរ។

ផ្កា និងកូនរុក្ខជាតិ
ផ្កាចម្រុះពណ៌ និងរុក្ខជាតិពណ៌បៃតង បន្ថែមនូវរសជាតិមួយបែបនៅក្នុងគេហដ្ឋាន ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។ វិធីងាយៗ ដោយអ្នកអាចតុបតែងជាមួយផ្កាស្រស់ក្នុងកូនថូតូចៗនៅពាសពេញផ្ទះ ហើយអ្នកអាចប្រើប្រាស់ប៉ាន់តែ ដបទឹក ឬក្រឡកែវចាស់ៗ ឬអ្វីដែល
សក្តិសមសម្រាប់ការដាក់ផ្កា នោះវានឹងធ្វើឱ្យអ្នកកាន់តែរីករាយ។

ប្រភព: houzz ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

អ្នកអង្គុយច្រើន ប្រឈមនឹងជំងឺលើសឈាម និងឫសដូងបាត

ដោយ: ចរិយា 10 PM, Tuesday, 27 Dec, 2016

អ្នកដែលប្រឈម នឹងជំងឺលើសឈាម និងឫសដូងបាតខ្លាំងបំផុតគឺ៖ ១. អ្នកធ្វើការ ការិយាល័យ អ្នកធ្វើការក្នុងការិយាល័យ ជាអ្នកអង្គុយច្រើន។ មិនថាមានការងារឬគ្មានការង...

តើនឹងមានអ្វីកើតឡើង បើអ្នកមិនបានទទួលទានទឹក គ្រប់គ្រាន់

ដោយ: ដួងច័ន្ទ 9 PM, Saturday, 14 Jan, 2017

ទឹក គឺជារូបធាតុដ៏សំខាន់ នៅគ្រប់ទីកន្លែងនៅលើសកលលោក ហើយក៏មានក្នុងកោសិការបស់មនុស្សធម្មតាផងដែរ ដែលជាទូទៅផ្សំឡើង ក្នុងបរិមាណប្រមាណពី ៥៥ ទៅ ៦០ភាគរយ នៃសារ...

ម្រុំ ឱសថទិព្វពីធម្មជាតិ ដ៏ចំពោះសុខភាព

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

មិនដឹងថា​មាន​ប្រជាជន​ខ្មែរ​យើង ប៉ុន្មាន​នាក់​ទេ​ដែល​ធ្លាប់បាន​ស្គាល់ ឬ​បាន​ទទួលទាន​ស្លឹក​ម្រុំ​ ដែលជា​រុក្ខជាតិ​របស់​ខ្មែរ​យើង​ដែល​ត្រូវបាន​ដាំ​ដុះ...

សញ្ញាទាំង 8 តាស់តឿនពីកម្រិតជាតិស្ករ ក្នុងឈាមខ្ពស់

ដោយ: ដួងច័ន្ទ 10 PM, Saturday, 13 Jan, 2018

អ្វីដែលមនុស្សភាគច្រើន មិនដឹងគឺកម្រិតជាតិស្ករ ក្នុងឈាមខ្ពស់ ដែលអាចបណ្តាលឱ្យមានផលប៉ះ ពាល់ធ្ងន់ធ្ងរ។ មិនថាអ្នកមានជម្ងឺទឹកនោមផ្អែម ឬអត់ កម្រិតស្ករក្នុង...

Tomnerb.Com - YouTube Channel