ចូលចិត្តទំនើប

វិធីសាស្រ្តទទួលបានស្បែកទន់ រលោង គ្មានស្នាមអុជខ្មៅ ដោយប្រើប្រទាលកន្ទុយក្រពើ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 18 Feb, 2017

អ្នកអាចទទួលបានស្បែកស និងភ្លឺថ្លា នៅពេលអ្នកប្រើប្រាស់ ប្រទាលកន្ទុយក្រពើ។ ប្រទាលកន្ទុយ ក្រពើមានប្រសិទ្ធភាពបំផុត សម្រាប់ការព្យាបាលបញ្ហាស្បែកជាច្រើនប្រភេទ ពីព្រោះវាមានសារជាតិ ប្រឆាំងនឹងការរលាករោល និងអតិសុខុមប្រាណ ដែលមានឥទ្ធិពលខ្លាំង។ ប្រទាលកន្ទុយក្រពើសំបូរ ទៅដោយវីតាមីន C និង E ក៏ដូចជាសារជាតិ Beta Carotene ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពចាស់ ហើយវាក៏នឹងធ្វើឱ្យស្បែកមានសំណើម ដោយមិនមានខ្លាញ់ច្រើន។ អ្នក អាចសម្អាតមុន ស្នាមអុជខ្មៅ ស្បែករលាកដោយសារពន្លឺព្រះអាទិត្យ និងស្បែកស្រអាប់ តាមវិធីធម្មជាតិ ដោយប្រើប្រាស់ប្រទាលកន្ទុយក្រពើ។

មានហេតុផលសំខាន់ៗ ៤យ៉ាង ដែលអ្នកគួរប្រើប្រាស់ប្រទាលកន្ទុយក្រពើ ជារូបមន្តថែរក្សាស្បែកតាមធម្មជាតិ។ ចំណុចសំខាន់ទាំងនោះរួមមាន៖

  • វាជាអ្នកសម្អាតដ៏ល្អ
  • វាជាភ្នាក់ងារជម្រុះស្បែក របកពីធម្មជាតិ
  • វាជា Toner បែបធម្មជាតិដ៏ល្អ
  • វាជាអ្នកផ្តល់សំណើម ដល់ស្បែកដ៏ល្អបំផុត

ខាងក្រោមនេះជារូបមន្តងាយៗ ក្នុងការចំរាញ់ប្រទាលកន្ទុយក្រពើ សម្រាប់ប្រើប្រាស់តាមធម្មជាតិ។ អ្នកអាចធ្វើវានៅផ្ទះ ដោយមិនចាំបាច់ចំណាយពេលយូរ ហើយវាត្រូវការតែគ្រឿងផ្សំពីធម្មជាតិ ដែលងាយស្រួលរក និងមានតម្លៃថោកសមរម្យ។

វិធីធ្វើ

ដំបូង ដកប្រទាល ហើយកាត់វាជា ៤កំណាត់។ តម្រឹមបន្លារបស់ដើមប្រទាល។ បន្ទាប់មកកាត់កំណាត់ប្រទាល ជាបន្ទះស្តើងៗ។

ប្រើប្រាស់ប្រទាលកន្ទុយក្រពើ សម្រាប់ព្យាបាលស្បែកមុខ៖ បន្ថែមម្សៅអង្ករ កន្លះស្លាបព្រាទៅក្នុងបន្ទះប្រទាលកន្ទុយក្រពើ។ សម្រិតទឹកប្រទាលកន្ទុយក្រពើ ហើយបន្ថែមទឹកផ្កាកុលាប ២ស្លាបព្រា និងទឹករ៉ែ ២ស្លាបព្រា ទៅក្នុងទឹកប្រទាល ហើយលាយវាឱ្យសព្វល្អ។ ចាក់វាទៅក្នុងដបបាញ់ទឹកផ្លាស្ទិច និងក្រឡុកវាឱ្យបានស្មើល្អ។ អ្នកអាចទុកល្បាយទឹកនៅក្នុងដប ហើយដាក់ក្នុងទូរទឹកកក បានពី ៧ទៅ ១០ថ្ងៃ។

សម្រាប់ការសម្អាតស្បែករបស់អ្នក

  • សម្រាប់ការលាងសម្អាតស្បែក អ្នកអាចបន្ថែមទឹកឃ្មុំសុទ្ធទៅក្នុងបន្ទះប្រទាលកន្ទុយក្រពើ
  • លាងសម្អាតមុខរបស់អ្នកជាមួយទឹកស្អាត ឬទឹកក្តៅអ៊ុនៗ
  • លាបបន្ទះប្រទាលដែលផ្សំ ជាមួយទឹកឃ្មុំទៅលើស្បែក និងម៉ាស្សាជាថ្នមៗ ជារង្វង់លើផ្ទៃមុខរបស់អ្នក។ អ្នកនឹងទទួលបានស្បែកស្ងួត និងមានភាពយឺត។ ស្បែករបស់អ្នកនឹងទទួលបាន សារធាតុចិញ្ចឹមពីអុកស៊ីសែន និងវីតាមីន ហើយអ្នកនឹងទទួលបានតុល្យភាព pH លើស្បែករបស់អ្នក។
  • បន្ទាប់ពីលាបប្រទាលកន្ទុយក្រពើ លើស្បែករួចហើយ ទុកវាចោល ២ ទៅ ៣នាទី បន្ទាប់មកប្រើសំឡីកប្បាស ជូតសម្អាតវាចេញ។

សម្រាប់ការខាត់ស្បែកមុខ

  • សម្រាប់ការខាត់ស្បែកមុខ សូមយកបន្ទះប្រទាលកន្ទុយក្រពើ លាយជាមួយម្សៅអង្ករ ឬស្ករស បន្ទាប់មកយកវាមកខាត់លើស្បែកមុខថ្នមៗ។ សារធាតុប្រឆាំងអុកស៊ីតកម្ម Beta Carotene វីតាមីន C និង E នៅក្នុងប្រទាលកន្ទុយក្រពើ នឹងរួមគ្នាទប់ស្កាត់ភាពចាស់នៃស្បែក ផ្តល់សំណើមដល់ស្បែក និងលាងសម្អាតមុន និងលុបបំបាត់ស្នាមមុន។
  • ការខាត់ថ្នមៗ នឹងជួយជម្រុះកោសិកាស្បែកងាប់ និងជំនួយដល់កោសិកាស្បែកដែលលូតលាស់ថ្មី និងជួយរក្សាពន្លឺរបស់ស្បែក ដោយផ្តល់ដល់ស្បែករបស់អ្នក នូវភាពស្រស់ថ្លា។
  • បន្ទាប់ពីខាត់ស្បែកមុខរួចរាល់ ប្រើទឹកក្តៅអ៊ុនៗ មកលាងសម្អាតមុខជាការស្រេច។

សម្រាប់ប្រើជា Toner

អ្នកគួរជូតមុខឱ្យស្ងួត និងប្រើល្បាយទឹកប្រទាលកន្ទុយក្រពើ បាញ់លើផ្ទៃមុខ។ ទុកវាចោលឱ្យស្ងួត។ បន្ទាប់ពីស្បែកមុខរបស់អ្នកស្ងួត យកបន្ទះប្រទាលដែលបានចិតស្តើងៗ មកបិតលើស្បែកមុខ ហើយអ្នកនឹងទទួលបានស្បែកមុខស្រស់ស្អាត ទន់ រលោង ភ្លឺថ្លា តាមរូបមន្តធម្មជាតិដ៏ងាយស្រួលនេះ។

Aloe-Vera-For-Skin-01

ប្រភព: HealthyAndNaturalHouse ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

តើធ្វើដូចម្តេច ទើបអាចការពារការកើតសត្វល្អិត ក្នុងពោះវៀន?

ដោយ: ចរិយា 12 AM, Wednesday, 30 Nov, 2016

តើអ្វីជាសត្វល្អិត ក្នុងពោះវៀន? សត្វល្អិត ក្នុងពោះវៀន (ណេម៉ាតូដពោះវៀន) គឺជាដង្កូវ ដែលនៅក្នុងពោះវៀនមនុស្ស ឬសត្វ។ណេម៉ាតូដពោះវៀន មានដូចជា៖– អៀន&#...

វិធីងាយៗ ក្នុងការគ្រប់គ្រងភាពតានតឹង ក្នុងអារម្មណ៍

ដោយ: ស៊ីវងីម 2 PM, Thursday, 23 Apr, 2015

សហសវត្សរថ្មីមនុស្សយើងភាគច្រើនកំពុងតែខំប្រឹងរត់ឲ្យទាន់ភាពទំនើបនៃសម័យកាល។ខំប្រឹងធ្វើការខំប្រឹងរកលុយកាន់តែប្រឹងកាន់តែតានតឹងហេតុនេះប្រសិនបើអ្នកចង់ជោគជ័...

រូបមន្ត ដើម្បីកម្ចាត់ជាតិពុល

ដោយ: ស៊ីវងីម 10 PM, Sunday, 12 Apr, 2015

បច្ចុប្បន្ននេះ មនុស្សយើងម្នាក់ៗទទួលរងនូវការបំពុលពីបរិយាកាសខាងក្រៅតាមរូបភាពជាច្រើន ក្នុងនោះបូករួមទាំងការប្រើប្រាស់ផលិតផលគ្រឿងសម្អាងដែលមានជាតិគីមីផងដ...

តើមានសុវត្ថិភាពដែរ ឬទេ ចំពោះស្ត្រីមានគភ៌ ត្រាំទឹកក្តៅ?

ដោយ: រីកា 9 PM, Monday, 16 May, 2016

នៅពេល​អ្នក​ដឹងថា ខ្លួន​មាន​ផ្ទៃពោះ​ហើយ​នោះ អ្នក​តែងតែមាន​សំណួរ និង​ចំណុច​សង្ស័យ​កើតឡើង​នៅក្នុង​ចិត្តជា​ច្រើន​ថា តើ​ពេល​មាន​ផ្ទៃពោះ​យើង​អាចធ្វើ​បែបន...

Tomnerb.Com - YouTube Channel