ចូលចិត្តទំនើប

វិធីបំបាត់មុន និងស្នាមលើផ្ទៃមុខដោយវិធីធម្មជាតិ

ដោយ: ស៊ីវងីម 9 AM, Saturday, 29 Sep, 2018

មុន និងស្នាម ដែលបន្សល់ទុកក្រោយកើតមុនគឺជាក្តីកង្វល់របស់ស្ត្រីមួយភាគធំ ប៉ុន្តែយើងចង់ធ្វើឱ្យមានការផ្លាស់ប្តូរពីកង្វល់របស់មនុស្សភាគច្រើនឱ្យនៅត្រឹមមនុស្សមួយចំនួនតូច ពីមនុស្សមួយចំនួនតូច ឱ្យមកជាលែងមានការបារម្ភចំពោះបញ្ហានេះវិញម្តង។ ទំនើប សុំឱ្យលោកអ្នកសាកល្បងវិធីសាស្ត្រនៃការបំបាត់ស្នាមមួយចំនួនដូចខាងក្រោម៖

ប៉េងប៉ោះ
សម្បូរទៅដោយវីតាមីន A និង C ដែលអាចជួយចិញ្ចឹម និងកម្ចាត់មុន ព្រមទាំងស្លាកស្នាមចោលយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែយកចំណិតប៉េងប៉ោះមកបិទពីលើទីតាំងដែលមានមុន ឬស្នាមរយៈ ពេល20-30នាទី រួចសម្អាតចេញដោយទឹកស្អាតជាការស្រេច។

ពោត
វាហាក់ខុសប្លែកពីវិធីមុនៗ ប៉ុន្តែអ្នកដឹងទេថា ពោតសម្បូរទៅដោយវីតាមីនA ដែលស្បែកត្រូវការ ដើម្បីរក្សាសំណើម ការពារភាពយារធ្លាក់ និងការកើតមុន។ ដំបូងអ្នកត្រូវសម្អាតផ្ទៃមុខរបស់អ្នកឱ្យស្អាត រួចជ្រើសរើសយកផ្លែពោត ខ្ចីណាដែលនៅស្រស់ យកមកត្រដុសលើផ្ទៃមុខ រយៈពេល15-20នាទី ទើបជម្រះចេញឱ្យស្អាតដោយទឹកស្អាត។

ផ្នែកសនៃស៊ុត
វាជាសារធាតុផ្សំដ៏សំខាន់ក្នុងការថែរក្សា និងបន្ថែមភាពភ្លឺថ្លាដល់ស្បែកមុខ។ ផ្នែកសនៃស៊ុតក៏អាចកម្ចាត់មុន និងស្លាកស្នាមចេញពីផ្ទៃមុខផងដែរ។ ម៉ាសបិទមុខផលិតពីផ្នែកពណ៌សនៃស៊ុតគឺជាម៉ាសប្រភេទងាយៗ តែអាចសម្រួលដល់បញ្ហាផ្ទៃមុខយ៉ាងមានប្រសិទ្ធភាព។

តែ
ប្រសិនបើអ្នកចូលចិត្តទទួលទានទឹកតែ (តែខ្មៅ) សូមកុំបោះចោលកាកតែឱ្យសោះ ព្រោះថាកាកតែនៅអាចផ្តល់នូវគុណសម្បត្តិមួយទៀតគឺជួយថែរក្សាសម្រស់ស្បែកមុខរបស់អ្នក។ ដោយគ្រាន់តែសម្អាតផ្ទៃមុខរបស់អ្នកឱ្យស្អាត រួចយកកាកតែមកបំពោកលើផ្ទៃមុខ ឬកន្លែងដែលមានមុន ឬស្នាមមុន ទុកចោលប្រហែលជា15នាទី រួចសម្អាតចេញឱ្យស្អាតជាការស្រេច។

អនុវត្តតាមវិធីណាមួយខាងលើឱ្យបាន2-3ដងក្នុងមួយសប្តាហ៍ ហើយមិនយូរនោះទេអ្នកពិតជាបានឃើញពីលទ្ធផលជាមិនខាន។ សូមចាំថា ការព្យាបាលដោយវិធីនេះគឺត្រូវចំណាយពេលវេលាយូរបន្តិច ប៉ុន្តែប្រសិនបើអ្នកចង់ប្រញាប់ទទួលបានលទ្ធផលនោះ លោកអ្នកក៏អាចជ្រើសប្រើផលិតផលជំនួយក៏បាន ដូចជាប្រភេទថ្នាំបំបាត់ស្លាកស្នាមជាដើម៕

ប្រភព: salty-lashes ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

កូកាកូឡាចេញលក់ភេសជ្ជៈមានជាតិអាល់កុលដំបូង

ដោយ: ដួងច័ន្ទ 9 AM, Thursday, 19 Jul, 2018

បច្ចុប្បន្ននេះក្រុមហ៊ុនកូកាកូឡា បានដាក់គម្រោងផែនការចេញលក់ផលិតផលភេសជ្ជៈដែលមានជាតិអាល់កុលដំបូងបង្អស់។ យោងតាមសារព័ត៌មាន Financial Times ក្រុមហ៊ុនផលិត...

វិធីបញ្ឈប់បញ្ហាជ្រុះសក់ តាមបែបធម្មជាតិ

ដោយ: រីកា 10 PM, Tuesday, 22 Mar, 2016

មនុស្ស​ភាគច្រើន ​គិត​ទៅដល់​ការការពារ​សក់​ជ្រុះ នៅពេលដែល​ពួកគេ ​បាន​ប្រឈម​នឹង​ការ​ជ្រុះ​សក់​រួចជាស្រេច​ទៅហើយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចាប់ផ្តើម​ថែរក្សា...

កូនកំលោះ និងយុទ្ធនាការ ដើម្បីភាពស្រស់សង្ហា

ដោយ: រីកា 9 PM, Monday, 21 Mar, 2016

ជា​ថ្ងៃ​ពិសេស​ដូចគ្នា​ទេតើ កូនក្រមុំ​ចង់​ស្អាត កូនកំលោះ​ក៏​ចង់​ស្អាត​ដូចគ្នា​ដែរ មានអី​ខុស​ទៅ​មែន​ទេ? កុំ​បារម្ភ​មិនមាន​អ្នកណាម្នាក់ ​ហ៊ាន​មក​ថា​អី...

សញ្ញាអាក្រក់ចំពោះសុខភាព ដែលអ្នកត្រូវប្រយ័ត្ន

ដោយ: រីកា 6 PM, Wednesday, 06 Apr, 2016

មុននឹង​កើតរឿង​ហេតុ​ធំ​ឡើង​នោះ តែងតែមាន​សញ្ញា​ប្រកាសអាសន្ន​ប្រាប់​មុនជា​មិន​ខាន ប្រៀប​ដូចជា​មុននឹង​កើត​មាន​ព្យុះ​រលកស៊ូណាមិ គេ​តែង​ឃើញ​មាន​ត្រី​សមុទ...

Tomnerb.Com - YouTube Channel