ចូលចិត្តទំនើប

រុក្ខជាតិចំនួន 5 យ៉ាងដែលជួយទប់ស្កាត់មូស

ដោយ: ភារុន 11 AM, Tuesday, 11 Sep, 2018

ឥឡូវនេះដល់រដូវភ្លៀងហើយ ដូច្នេះនៅតាមគេហដ្ឋាននិមួយៗចាប់ផ្តើមមានមូស ដែលនេះជាបញ្ហាដ៏ធំសម្រាប់រដូវកាលនេះ។ មុនពេលអ្នកឈានដល់ការបាញ់ថ្នាំសម្លាប់មូស អ្នកគួរដាំរុក្ខជាតិមួយចំនួនដែលអាចជួយទប់ស្កាត់មូសមិនឲ្យហើរចូលក្នុងគេហដ្ឋានរបស់អ្នក។ ដូច្នេះខាងក្រោមនេះជារុក្ខជាតិចំនួន 5 យ៉ាងដែលជួយទប់ស្កាត់មូសដែលរួមមាន៖
1. Basil
Basilគឺជារុក្ខជាតិដ៏ល្អបំផុតសម្រាប់ជួយបណ្តេញមូស ដោយសារក្លិនម្យ៉ាងរបស់វា។ លើសពីនេះអ្នកចូលចិត្តទទួលទានមីអ៊ីតាលី ឬ Pizza អ្នកអាចបន្ថែមរុក្ខជាតិ Basil ដើម្បើបង្កើនរសជាតិឲ្យមីអ៊ីតាលី។

2. Peppermint
តាមការជ្រាវស្រាវបានបង្ហាញថាប្រេងរុក្ខជាតិ Peppermint អាចជួយបណ្តេញមូស។ វាងាយដាំ និង លូតលាស់បានលឿននៅក្នុងផើង ដោយអ្នកត្រូវស្រោចទឹកឲ្យបានទៀងទាត់ និង ដាក់វាឲ្យត្រូវពន្លឺព្រះអាទិត្យគ្រប់គ្រាន់។

3. Lavender
មូសខ្លាស្អប់ក្លិនផ្កា Lavender ដូច្នេះអ្នកគួរតែដាំផ្កានេះឲ្យបានច្រើននៅក្នុងគេហដ្ឋាន។ ផ្កា Lavender ត្រូវការពន្លឺព្រះអាទិត្យ និង ទឹក ត្រឹមតែ 2 ដងក្នុងមួយសប្តាហ៍គឺគ្រប់គ្រាន់ហើយ។

4. Catnip
អ្នកត្រូវរក្សាផើងរុក្ខជាតិ Catnip នៅជុំវិញគេហដ្ឋានដើម្បីជួយបណ្តេញមូសព្រោះមូសស្អប់ក្លិនរុក្ខជាតិនេះខ្លាំងណាស់។ Catnip ចូលចិត្តពន្លឺព្រះអាទិត្យ ទឹកច្រើនហូរហៀ និង ដីភក់ដែលសម្បូរជីជាតិ ដូច្នេះអ្នកត្រូវប្រាកដថាផើងដាំរុក្ខជាតិអាចផ្តល់ភាពងាយស្រួលដល់រុក្ខជាតិនេះ។

5. Lemon Balm
ក្លិនរបស់រុក្ខជាតិប្រភេទនេះក៏អាចជួយបណ្តេញមូសផងដែរ ហើយ រក្ខជាតិ Lemon Balm ត្រូវការពន្លឺព្រះអាទិត្យ និង ទឹកធម្មតាដូចរុក្ខជាតិទូទៅ។

ប្រភព: homebeautiful ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើធ្វើម៉េចដឹងថា រាងកាយអ្នកខ្វះវីតាមីន?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

តើអ្នកធ្លាប់ឆ្ងល់ឬអត់ថាហេតុអ្វីអ្នកតែងតែមានអារម្មណ៍នឿយហត់ គ្មានកម្លាំងកំហែង ស្បែកមិនស្រស់ថ្លា…ទាំងអ្នកបានញ៉ាំអាហារឆ្ងាញ់ៗល្អៗ? នេះប្រហែលជាមកព...

ដឹងអត់! មានផ្ទៃពោះ មិនស្រួលខ្លួនក្នុងពេលធ្វើការ គួរដោះស្រាយបែបណា?

ដោយ: ភារុន 9 AM, Friday, 04 Jan, 2019

មានផ្ទៃពោះមិនមែនជារឿងងាយស្រួល ជាពិសេសស្រ្តីដែលកំពុងធ្វើការ កាន់តែមិនងាយស្រួលថែមទៀត។ ពួកគេតែងតែមានអារម្មណ៍មិនស្រណុកក្នុងខ្លួន ចេះតែចង់ក្អួតចង្អោរ ឈឺ...

ប្រយោជន៍ ដ៏មហាសាលពីទឹកផ្កាកុលាប ចំពោះសម្រស់នារដូវក្តៅ

ដោយ: វិរីយា៉ 10 PM, Friday, 06 May, 2016

គ្រាន់តែ​បានឮ​ពាក្យ​ថា “ផ្កា​កុលាប” លោកអ្នក​ប្រាកដជា​នឹក​ដល់​សម្រស់​ នៃ​ពណ៌​ដ៏​ស្រស់ស្អាត និង​ក្លិន​ដ៏​ក្រអូប​របស់​វា ក៏​មិន​ខុស​អី​ពី​ពេលដែល​អ្នក​...

គេងយប់ ដោយមិនលុបលាងមុខ រឿងអាក្រក់ ៦ យ៉ាងនឹងកើតឡើង

ដោយ: ចរិយា 9 PM, Sunday, 08 Jan, 2017

ប្រសិនបើអ្នកតុបតែងមុខ ចេញទៅក្រៅ ហើយមកដល់ផ្ទះ រហូតដល់ពេលយប់ អ្នកនៅមិនលុបលាងម្សៅចេញទេ រួចចូលដំណេកទាំងមុខដូច្នេះ ព្រឹកស្អែកពេលអ្នកភ្ញាក់ពីដំណេក បញ្ហា ...

Tomnerb.Com - YouTube Channel