ចូលចិត្តទំនើប

យកចិត្តទុកដាក់តែបន្តិច ដើម្បីបបូរមាត់ទន់ និងពណ៌ផ្កាឈូក

ដោយ: ស៊ីវងីម 8 AM, Wednesday, 03 Oct, 2018

បបូរមាត់ពណ៌ផ្កាឈូក ប្រកបដោយសុខភាពល្អគឺជាក្តីសុបិនរបស់ស្ត្រីគ្រប់រូប។ ពណ៌នៃបបូរមាត់អាចបញ្ជាក់ឱ្យដឹងពីសុខភាព និងបែបបទនៃការរស់នៅរបស់អ្នក។ សម្រាប់អ្នកដែលមានទម្លាប់ជក់បារី ទទួលទានជាតិអាល់កុល និងការសាកល្បងប្រើប្រាស់គ្រឿងសម្អាងស្ទើរគ្រប់ប្រភេទនោះ នៅលើបបូរមាត់របស់អ្នកអាចធ្វើឱ្យវាមើលទៅខ្មៅ និងមិនមានផាសុកភាព។ ខណៈពេលដែលផ្ទៃមុខរបស់អ្នកកំពុងតែមានភាពស្អាតផូរផង់ហើយនោះ ហេតុអីអ្នកត្រូវទ្រាំនឹងការដែលបបូរមាត់ខ្មៅទៅវិញ?

អ្នកពិតជាអាចទៅដល់គោលដៅនៃបបូរមាត់ទន់ និងមានពណ៌ផ្កាឈូកបាន ដោយគ្រាន់តែចំណាយពេលបន្តិច ដើម្បីមើលថែបបូរមាត់តាមវិធីដូចខាងក្រោម៖
– លាបទឹកឃ្មុំលើបបូរមាត់ មុនពេលចូលគេង ហើយម៉ាស្សាលើបបូរមាត់ រួចយកច្រាស់ទន់ៗ មកដុសទឹកឃ្មុំនោះចេញនាពេលព្រឹក។ ការធ្វើបែបនេះគឺដើម្បីសម្អាតស្រទាប់ស្បែកដែលស្ងួត និងចាស់ៗចោល។
– យកស្រទាប់ផ្កាកុលាបមួយទូកដៃ បន្ថែមជាមួយនឹងក្រែមបន្តិច រួចកិន ឬបុកវាចូលគ្នា រួចយកមកលាបលើបបូរមាត់ នោះអ្នកនឹងឃើញថា បបូរមាត់របស់អ្នកនឹងមានភាពទន់ ហើយពណ៌ក៏មើលទៅស្អាតជាងមុនជាមិនខាន។
– ប្រេងអូលីវកន្លះស្លាបព្រា លាយជាមួយនឹងស្ករស និងទឹកឃ្មុំបន្តិច ទុកសម្រាប់លាបលើបបូរមាត់ ប្រសិនបើអ្នកប្រាថ្នាចង់បានបបូរមាត់ដែលមានសភាពទន់ និងមានពណ៌ផ្កាឈូក ដែលជាសម្រស់តាមបែបធម្មជាតិពិត។
– ទឹកដោះគោយកទៅរម្ងាស់ឱ្យក្លាយជាគ្រីម រួចយកគ្រីមនោះទៅលាបលើបបូរមាត់ ដើម្បីជាការផ្តល់សំណើម និងធ្វើឱ្យបបូរមាត់ទន់ល្អ។
– ការលាបជែល Vaseline ឬ Petroleum ជាប្រចាំ នឹងជួយរក្សាភាពស្រស់ស្អាត ទន់ដល់បបូរមាត់គ្រប់ពេល។
– Glycerin និងទឹកក្រូចឆ្មារ អាចជួយកម្ចាត់សភាពខ្មៅស្រគាំចេញពីបបូរមាត់បាន។

សូមសាកល្បងតាមវិធីសាស្ត្រខាងលើ ប្រសិនបើអ្នកគិតថាបបូរមាត់របស់អ្នកនៅមិនទាន់មានភាពទន់ និងមានពណ៌ស្រស់ស្អាតសមតាមបំណងរបស់អ្នក ដើម្បីឱ្យបបូរមាត់របស់អ្នកមានភាពស្រស់ស្អាតគួរជាទីពេញចិត្ត និងទាក់ទាញតាមបែបធម្មជាតិ៕

ប្រភព: salty-lashes ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

ការថែទាំសម្ផស្ស សម្រាប់អ្នកម្តាយ ទើបសម្រាលបុត្រ

ដោយ: ស. លីង 11 PM, Sunday, 01 Oct, 2017

អ្នកម្តាយដែលធ្លាប់តែស្អាតផូរផង់ ស្លៀកពាក់ខ្ញង់ តែក្រោយពេលសម្រាលបុត្ររួច រូបសម្ផស្សក៏ប្រែជាធ្លាក់ចុះ។ ថ្វីដ្បិតតែដូច្នេះមែន ប៉ុន្តែប្រសិនបើអ្នកម្តាយ...

អាថ៌កំបាំង ជួយឱ្យស្បែក មានសុខភាពល្អ

ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Nov, 2017

នៅពេលអ្នកជួប ជាមួយអ្នកជំនាញសុខភាពស្បែក អ្នកតែងចង់ដឹងពីគន្លឹះអាថ៌កំបាំងរបស់ពួកគេ អំពីការថែរក្សាសុខភាពស្បែក និងវិធីសាស្រ្តជួយឱ្យស្បែកកាន់តែស្រស់ថ្លា ...

ចំណុចឆ្លាតវៃ ១១ ចំណុចត្រូវធ្វើ នៅពេលងូតទឹក

ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Feb, 2017

  នៅពេលងូតទឹក ក្រៅពីសម្អាតខ្លួន តើអ្នកធ្លាប់ធ្វើអ្វីផ្សេងទេ? ខាងក្រោមនេះជាសកម្មភាពទាំង១១ ដែលអ្នកអាចមិនដែលធ្លាប់ធ្វើ ក្នុងពេលកំពុងងូតទឹក។ សាកល្...

ហេតុអ្វី រាងកាយអ្នក ខ្វះវីតាមីន?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

អ្នកណាៗក៏ដឹងដែរថាបើញ៉ាំបន្លែ ផ្លែឈើច្រើននឹងធ្វើឲ្យមានសុខភាពល្អ ព្រោះរាងកាយបានបញ្ចូលនូវវីតាមីនគ្រប់ប្រភេទ ក៏ប៉ុន្តែហេតុអ្វីមនុស្សខ្លះចូលចិត្តបរិភោគប...

Tomnerb.Com - YouTube Channel