ចូលចិត្តទំនើប

ម៉ាស្សាប្រេងក្តៅមានប្រយោជន៍ចំពោះសក់រួញ

ដោយ: ស៊ីវងីម 8 AM, Thursday, 04 Oct, 2018

អ្នកប្រហែលជាធ្លាប់បានឮខ្លះៗហើយពីការនិយាយពីមាត់មួយទៅមាត់មួយអំពីសក់ និងប្រេង។ ប្រេងគឺជាសារធាតុដ៏ល្អបំផុតមួយក្នុងការជួយសម្រួលសក់ ដែលមានបញ្ហាឱ្យមកជាសក់ដែលមានភាពស្រស់ស្អាតដូចធម្មជាតិពិត។ ជាទូទៅសក់រួញឆាប់មានសភាពស្ងួតជាងសក់ត្រង់ ដែលជាដើមហេតុនៃបញ្ហា ហេតុនេះហើយបានជាគេថាការម៉ាស្សាប្រេងក្តៅនៅលើសក់ និងស្បែកក្បាលគឺជារឿងល្អដែលអ្នកមានសក់រួញគួរតែអនុវត្តឱ្យបានជាប្រចាំ។

ការម៉ាស្សាប្រេងក្តៅមានប្រយោជន៍ណាស់សម្រាប់អ្នកដែលមានសក់រួញ ព្រោះថាអាចជួយចិញ្ចឹមថែបំប៉នសក់ ជួយឱ្យសក់ភ្លឺរលោង លូតលាស់បានល្អ គ្មានអង្គែ រឹងមាំ បន្ថយការជ្រុះសក់ និងបន្ថែមភាពក្រាស់ដល់សក់។ បន្ថែមពីនេះការម៉ាស្សាប្រេងក្តៅនេះគឺជាការបន្ថែមសំណើម និងជួយគេចចេញពីបញ្ហាសក់សំពោងបែកចុងផងដែរ។ សម្រាប់ការបន្ថែមភាពស្រស់ស្អាតទៅឱ្យសក់ដោយប្រេងក្តៅ អ្នកអាចជ្រើសរើសប្រេង3ប្រភេទគឺ ប្រេងអូលីវ ប្រេងដូង ឬប្រេងអាល់ម៉ុនក៏បាន។


វិធីនៃការម៉ាស្សាសក់ជាមួយប្រេងក្តៅអាចប្រព្រឹត្តទៅបានតាមដំណាក់កាលដូចតទៅ៖
– ដាក់កម្តៅប្រេង(ប្រេងមួយណាក៏បានក្នុងចំណោមប្រេងទាំង3ខាងលើ)ឱ្យក្តៅរយៈពេល2-4នាទី។
– ទុកឱ្យប្រេងនោះត្រជាក់តាមសម្រួល (ត្រជាក់ប្រហាក់ប្រហែលនឹងកម្តៅនៅក្នុងបន្ទប់)។
– យកប្រេងនោះទៅម៉ាស្សាថ្នមៗលើស្បែកក្បាល និងសក់ពីគល់ដល់ចុងសក់។
– យកកន្សែងពោះគោ ជ្រលក់ជាមួយទឹកក្តៅ(ក្តៅល្មម) រួចយកកន្សែងនោះមកគ្រប់លើសក់ ទុកចោល ប្រហែល45នាទីទៅមួយម៉ោង។
– កក់សក់ ហើយបន្ទន់សក់តាមធម្មតា។

សូមអនុវត្តតាមវិធីនេះឱ្យបានម្តងក្នុងមួយសប្តាហ៍ នោះអ្នកនឹងទទួលបាននូវសក់រួចដ៏ស្រស់ស្អាត និងមានសំណើមគួរជាទីពេញចិត្តមិនខាន៕

ប្រភព: salty-lashes ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

តិចនិកងាយៗ ៥ ធ្វើឱ្យទឹកអប់ ជាប់ក្លិនបានយូរ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 28 Feb, 2017

តើអ្នកដឹងទេថា ការបាញ់ទឹកអប់លើកំភួនជើង អាចជួយឱ្យក្លិនជាប់បានយូរ? អ្នកប្រហែលជាគិតថា ការបាញ់ទឹកអប់កាន់តែច្រើន នឹងធ្វើឱ្យវាជាប់ក្លិនបានយូរ។ ប៉ុន្តែបរិម...

ទឹកអប់ល្អបំផុត សម្រាប់បុរស ក្នុងរដូវក្តៅឆ្នាំ 2017

ដោយ: ដួងច័ន្ទ 5 PM, Thursday, 11 May, 2017

ទោះបីពេលនេះជារដូវភ្លៀង ប៉ុន្តែអ្នកអាចធ្វើការស្វែងយល់ជាមួយ ទំនើប នូវទឹកអប់បុរសសម្រាប់រដូវ ក្តៅ។ បន្ទាប់មក ពេលរដូវក្តៅឆ្នាំក្រោយចូលមក អ្នកនឹងបានត្រៀម...

ខឹងពេលណា ត្រូវចៀសឱ្យឆ្ងាយពីទង្វើ ទាំង 10 នេះ

ដោយ: រីកា 10 PM, Sunday, 16 Aug, 2015

គ្រាន់តែមានអារម្មណ៍ថា ខឹង សុខភាពរបស់យើងនឹងថយចុះ មិនដឹងជាច្រើនប៉ុនណាទៅហើយទេ ហើយ​បើ​រឹត​តែ​ធ្វើនូវទង្វើដែលត្រូវបានហាមឃាត់ទៀតផងនោះ នឹងរឹតតែធ្វើឱ្យសុខភ...

6 ចំណុច ដែលឪពុកម្តាយត្រូវបង្រៀនឱ្យដឹង មុននឹងនាំកូនតូចចូលរោងភាពយន្ត

ដោយ: រីកា 4 PM, Monday, 09 May, 2016

ឪពុកម្តាយ​ជាច្រើន​ចង់​នាំ​កូនតូច​ជាទី​ស្រឡាញ់​ ទៅ​មើល​កុន​ជាមួយ​ដែរ តែ​ក៏​បារម្ភ​ថា​នឹង​កើត​ហេតុដែល​មិន​នឹកស្មាន​ដល់​កណ្តាល​រោងភាពយន្ត ក្លាយ​ជាការ​...

Tomnerb.Com - YouTube Channel