ចូលចិត្តទំនើប

មិននឹកស្មាន! ថាផ្លែ ល្លុង មានអត្ថប្រយោជន៍ច្រើនអញ្ចឹងសោះ!

ដោយ: ភារុន 1 PM, Monday, 03 Dec, 2018

ភាគច្រើនអ្នកទាំងអស់គ្នា សុទ្ធតែបានដឹងអំពីអត្ថប្រយោជន៍ជាច្រើននៃ ផ្លែល្លុង ចំពោះសុខភាព ដោយសារផ្លែល្ហុងគឺជាផ្លែឈើដែលមានជីវជាតិ វីតាមីន C , វីតាមីន A , Folate និងជាតិសរសៃជាច្រើន។ ប៉ុន្តែប្រហែលជាអ្នកមិនធ្លាប់ស្មានដល់ទេថា ផ្លែល្លុង ក៏មានប្រយោជន៍ក្នុងការព្យាបាល ស្នាមរបួស ជំងឺ Alzheimer ជំងឺបេះដូង ជំងឺមហារីក ជំងឺប្រព័ន្ធរំលាយ អាហារ និងជម្ងឺផ្សេងទៀតនោះទេ។ មិនត្រឹមតែ សាច់ផ្លែល្លុង ប៉ុណ្ណោះទេ គ្រាប់ល្លុង ក៏អាចធ្វើជាថ្នាំទទួលទានបានផងដែរ។ ថ្ងៃនេះ ទំនើប សូមណែនាំអត្ថប្រយោជន៍របស់ ផ្លែល្លុង ចំពោះសុខភាពរាងកាយ ដែលមិនគួរឱ្យជឿមានដូចខាងក្រោម៖
1. ប្រឆាំងនឹងការរលាក
ការរលាក គឺជាបណ្តាលមកពីមាន របួស និងឆ្លងមេរោគ។ ប្រសិនបើ មានការរលាកយូរ អាចបង្កជាជម្ងឺរុំារ៉ៃដូចជា៖ ជម្ងឺហឺត ប្រដាប់បន្តពូជ ពោះវៀន ថ្លើម និងភ្នែកជាដើម។ សារធាតុ Papain ដែលត្រូវបានរកឃើញនៅក្នុង ផ្លែល្លុង ហើយត្រូវបានអ្នកស្រាវជ្រាវ យកទៅធ្វើតេស្តទៅលើសត្វកណ្តុរ បានរកឃើញថាសារធាតុនេះអាចកាត់បន្ថយការរលាក។

2. ផ្ទុក សារធាតុអង់ទីអុកស៊ីដង់
តាមរយៈការសិក្សា និងពិសោធន៍ បានឱ្យដឹងថាការបរិភោគ ផ្លែល្លុង ជារៀងរាល់ថ្ងៃ ធ្វើឱ្យកើតមានសារធាតុអង់ទីអុកស៊ីដង់ ដែលសារធាតុនេះ អាចជួយពង្រឹង រ៉ាល់ឌីកាល់សេរីល្អ ឱ្យមានសក្តានុពល និងកាត់បន្ថយភាពតានតឹងអុកស៊ីតកម្មនៅក្នុងរាងកាយ។

3. ព្យាបាល ស្នាមរបួស
នៅពេលមានរបួស ប្រសិនបើអ្នកមិនយកចិត្តដាក់ព្យាបាលឱ្យបានត្រឹមត្រូវនោះ ស្នាមរបួសនឹងអាចរីករាលដាលកាន់តែធំ។ អ្នកស្រាវជ្រាវបានពិសោធន៍លើសត្វកណ្តុរ ដែលមានជម្ងឺទឹកនោមផ្អែម ហើយមានរបួស ដោយប្រើ ផ្លែល្លុង បន្ទាប់មករបួសនោះចាប់ផ្តើមជាសះស្បើយបន្តិចម្តងៗ បើធៀបនឹងសត្វកណ្តុរផ្សេងទៀត ដែលមិនប្រើ ផ្លែល្លុង។ ដូច្នេះមានន័យថា ផ្លែល្លុង មានអត្ថប្រយោជន៍ សម្រាប់ព្យាបាលស្នាមរបួស ដ៏ល្អប្រសើរ។

4. ពន្យាពេលនៃការវិវត្តន៍ទៅជាជម្ងឺ Alzheimer
ជម្ងឺ Alzheimer ឬ ជម្ងឺវង្វេង មូលហេតុមកពីបញ្ហាខួរក្បាលត្រូវបានបំផ្លាញ ដោយសារកង្វះអុកស៊ីសេន ឬ អាយុកាលកាន់តែច្រើនរបស់មនុស្ស ហើយរោគសញ្ញានៃជម្ងឺនេះ គឺធ្វើឱ្យមានបញ្ហាការចងចាំ និងការគិត។ ការសិក្សាមួយបានរកឃើញថា ផ្លែល្លុង មានសារធាតុម្យ៉ាង ដែលជួយសម្រួលអុកស៊ីសែនបញ្ជូនទៅខួរក្បាល ដំណើរការបានល្អ និងពន្យឺតការបាត់បង់កោសិកានៅក្នុងខួរក្បាល ដោយសារអាយុកាលកាន់តែច្រើន ដូច្នេះវាគឺអាចពន្យាពេលការវិវត្តនៃជម្ងឺ Alzheimer ។

5. កាត់បន្ថយហានិភ័យនៃជម្ងឺ បេះដូង
ការបរិភោគអាហារដែលមានជាតិខ្លាញ់ ជាតិស្ករ និងជាតិ cholesterol កំរិតខ្ពស់ អាចបណ្តាលឱ្យមានជម្ងឺ បេះដូង ដូចជា៖ ជម្ងឺសរសៃឈាមបេះដូង ជម្ងឺគាំងបេះដូង និងជម្ងឺដាច់សរសៃឈាមខួរក្បាលជាដើម។ ការសិក្សាមួយបានបង្ហាញថា ការបរិភោគផ្លែល្លុង អាចជួយកាត់បន្ថយសារជាតិមិនល្អទាំងនេះ ដូច្នេះវាជាកត្តា ដែលជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូងផងដែរ។

6. ប្រឆាំងនឹងជម្ងឺ មហារីក
ជម្ងឺ មហារីក មូលហេតុមកពីការរីករាលដាលនៃកោសិកាមិនល្អនៅក្នុងរាងកាយរបស់យើង។ ការសិក្សាមួយបានរកឃើញថា អ្នកបរិភោគផ្លែល្លុង ភាគច្រើនកម្រនឹងកើតមានជម្ងឺ មហារីក ដូច្នេះក៏ធ្វើឱ្យមានការសន្និដ្ឋានថា ផ្លែល្លុង ជួយបង្អាក់ និងទប់ស្កាត់កោសិកាមិនល្អទាំងនោះ ដែលមិនអាចវិវត្តន៍ទៅជាជម្ងឺ មហារីកបានឡើយ។

7. កាត់បន្ថយហានិភ័យនៃជម្ងឺ ប្រព័ន្ធរំលាយអាហារ
ប្រសិនបើអ្នកមានជម្ងឺ ប្រព័ន្ធរំលាយអាហារ ការរស់នៅប្រចាំថ្ងៃរបស់អ្នកមិនមានភាពស្រណុកសុខស្រួលឡើយ។ បញ្ហាការរំលាយអាហារ បង្កឱ្យមានការរលាកក្រពះ-ពោះវៀន ដែលចេញរោគសញ្ញាដូចជា៖ ហើមពោះ ទល់លាមក ដើរខ្យល់មិនស្រួល និងឈឺក្រពះជាដើម។ ផ្លែល្លុង ត្រូវបានប្រើជាមធ្យោបាយធម្មជាតិក្នុងការដោះសា្រយការរំលាយអាហារ ដែលមានប្រសិទ្ធភាពខ្ពស់បំផុត។

8. ប្រឆាំងនឹង ការខូចខាតស្បែក
ស្បែក ត្រូវបានដុតដោយពន្លឺព្រះអាទិត្យ និងបំផ្លាញដោយជាតិពុលក្នុងបរិយាកាសដែលបណ្តាលឱ្យស្បែកឆាប់ចាស់ជាង វ័យ។ សារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុង ផ្លែល្លុង ត្រូវបានដើរតួរនាទីបានយ៉ាងល្អ ក្នុងការជួយថែរក្សាស្បែក។ ជាពិសេសនៅក្នុង ផ្លែល្លុង មានសារធាតុ Lycopene, វីតាមីន C និងវីតាមីន E អាចជួយកាត់បន្ថយភាពជ្រាវជ្រួញ និងស្នាមជាំខ្មៅនៅលើស្បែក។

លើសពីនេះ ផ្លែឈើ និង បន្លែ ដែលមានពណ៌ក្រហម ដូចជា ផ្លែល្ហុង ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលឈ្មោះថា Lycopene វាមានអត្ថប្រយោជន៍ជាច្រើនទៀត យោងតាមរយៈការស្រាវជ្រាវ បានបញ្ជាក់ថាថ្នាំគ្រាប់ Lycopene បន្ថយហានិភ័យក្នុងការវិវត្តទៅជាមហារីក ម្យ៉ាងទៀតវាជួយពន្យឺតនៃការលូតលាស់នៃដុំសាច់នៅក្នុងសរីរាង្គរបស់មនុស្សផងដែរ។ សារធាតុ Lycopene ក៏មានឥទ្ធិពលវិជ្ជមានប្រឆាំងនឹង ជំងឺដទៃទៀតដូចជា៖ ជំងឺសរសៃឈាមបេះដូង ជំងឺពុកឆ្អឹង ការមិនអាចមានកូនរបស់បុរស និងរារាំងនូវសារធាតុ ពុល ដែលបណ្តាលមកពីការបរិភោគអាហារមិនត្រឹមត្រូវ។

ប្រភព: naturalfoodseries ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អាហារទូទៅតែមានប្រយោជន៍ សម្រាប់ការសម្រករាង

ដោយ: ស. លីង 10 PM, Monday, 20 Feb, 2017

មិនពិបាកទេ ប្រសិនបើអ្នកចង់សម្រករាងឲ្យស្វែលស្អាត ដោយគ្រាន់តែបរិភោគអាហារ ទូទៅប្រចាំថ្ងៃមួយចំនួន ដែលមានគុណសម្បត្តិ ក្នុងការដុតបំផ្លាញជាតិខ្លាញ់ធាតុក្ន...

អាហារទាំង 11 ប្រភេទដែលមានជាតិ Cholesterol ខ្ពស់ ដែលអ្នកអាចបរិភោគបាន និង គួរជៀងវាងបរិភោគ

ដោយ: ភារុន 5 PM, Friday, 30 Nov, 2018

អស់រយះពេលជាច្រើនទសវត្សរ៍ មនុស្សបានជៀសវាងបរិភោគអាហារដែលសម្បូរទៅដោយជាតិ Cholesterol ដូចជា ស៊ុត ឈីស… ដោយសារតែភ័យខ្លាចថាអាហារនេះនឹងបង្កើនហានីភ័យន...

6 ចំណុចដែលអ្នកមិនគួរធ្វើនៅពេលនឿយហត់

ដោយ: ដួងច័ន្ទ 9 AM, Thursday, 12 Jul, 2018

អ្នកស្រាវជ្រាវជាច្រើនបានស្វែងរកឃើញថា ការមិនបានគេង ឬសម្រាករយៈពេល 17 ម៉ោងពេញ នឹងធ្វើឱ្យសមត្ថភាពនៃការគិត ការសិក្សា និងការអនុវត្តការងារ ដែលទាមទារឱ្យម...

គួរធ្វើយ៉ាងណា ពេលគេងមិនលក់?

ដោយ: ចរិយា 7 PM, Friday, 02 Sep, 2016

ពេលចូលវ័យចំណាស់ មនុស្សភាគច្រើនផ្លាស់ប្តូរ ជាពិសេស គឺគេងមិនលក់។ នេះជាកត្តាធម្មជាតិមួយ ដែលអ្នកមិនអាចបំបាត់វាបានឡើយ។ អ្នកខ្លះពិបាកទ្រាំ ហើយបង្កើតទៅជាភ...

Tomnerb.Com - YouTube Channel