ចូលចិត្តទំនើប

ពេលវេលាត្រូវបោះចោលគ្រឿងសម្អាង

ដោយ: ដួងច័ន្ទ 4 PM, Thursday, 12 Jul, 2018

តើអ្នកធ្លាប់ដឹងពីកាលកំណត់អាយុកាលនៃគ្រឿងសម្អាងរបស់អ្នកដែរឬទេ? តើអ្នកធ្លាប់គិតថាគ្រឿងសម្អាងដែលអ្នកកំពុង
ប្រើប្រាស់អាចនឹងផុតកំណត់និងអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពស្បែក និងសម្រស់របស់អ្នកដែរឬទេ? ថ្ងៃនេះ ទំនើប
សូមបង្ហាញពីការពិនិត្យមើលពីពេលវេលាត្រូវបោះចោលគ្រឿងសម្អាងខូចគុណភាព។

ម្សៅទឹក (ម្សៅទ្រនាប់)
បើសិនជាម្សៅទឹករបស់អ្នកជាប្រភេទចុច នោះវាអាចរក្សាគុណភាពបានកាន់តែយូរ ប៉ុន្តែបើសិនជាអ្នកប្រើប្រាស់ម្រាមដៃលូកចូលក្នុងដប
ជារៀងរាល់ថ្ងៃ អ្នកគួរពិចារណាបោះម្សៅទឹកនោះចោល បន្ទាប់ពីប្រើប្រាស់អស់រយៈពេល 6-8 ខែ។ អ្នកត្រូវចងចាំថា
ពណ៌ម្សៅទឹកអាចប្រែប្រួលយ៉ាងហោចណាស់ពីរដង ក្នុងមួយឆ្នាំ ដូច្នេះអ្នកគួរមានទម្លាប់បោះម្សៅទឹកចោល នៅរៀងរាល់ 6 ខែ។

ម្សៅទឹក (ម្សៅលាបបិទបាំងស្នាម)
គ្រឿងសម្អាងប្រភេទនេះអាចរក្សាទុកបានរយៈពេលមួយឆ្នាំ ដរាបណាអ្នកប្រើប្រាស់អេប៉ុងស្អាតឬប្រើប្រាស់គ្រឿងជំនួយនៅពេលលាប។
បើសិនជាអ្នកប្រើដៃ សម្រាប់លាបម្សៅប្រភេទនេះអ្នកគួរបោះវាចោល បន្ទាប់ពីប្រើប្រាស់បាន 3 ខែ។

ក្រែមលាបថ្ពាល់
អ្នកគួរធ្វើការផ្លាស់ប្តូរ បន្ទាប់ពីប្រើប្រាស់បានមួយឆ្នាំ។ ដើម្បីពន្យារអាយុកាលរបស់វា អ្នកគួរសម្អាតជក់ផាត់ឱ្យបានទៀងទាត់ និងរក្សាទុកក្រែម
លាបនៅក្នុងកន្លែងងងឹត និងស្ងួត។ បើសិនក្រែមលាបរបស់អ្នកមានសំណើម អ្នកអាចប្រឈមនឹងការកើតឡើងនៃបាក់តេរី។ សំណើមអាចជ្រាប
ចូលក្នុងក្រែម ដោយសារតែការប្រើប្រាស់ម្សៅទ្រនាប់ និងក្រែមលាបមុខនានា។ ដើម្បីជៀសវាងការកកើតសំណើម បន្ទាប់ពីលាបម្សៅទ្រនាប់
និងឡេផ្តល់សំណើម អ្នកគួររងចាំ 2-3 នាទីមុននឹងលាបក្រែមលើថ្ពាល់។

ម្សៅផាត់មុខ
វាអាចរក្សាទុកបានលើសពីមួយឆ្នាំ បើសិនជាមិនមានកំណកកើតឡើងនៅលើផ្ទៃខាងលើហើយបើសិនជាអ្នកមិនមានបញ្ហាស្បែកកើតឡើង
ក្នុងអំឡុងពេលប្រើប្រាស់។

ម្សៅផាត់ថ្ពាល់
អ្នកអាចប្រើប្រាស់វាបានក្នុងរយៈពេលយូរជាងគេ
ដោយសារភាគច្រើនយើងប្រើប្រាស់ម្សៅផាត់ថ្ពាល់ផ្លាស់ប្តូរពណ៌ញឹកញាប់។
ជាមួយនឹងការប្រើប្រាស់ដោយមានការថែរក្សាបានល្អ និងការសម្អាតជក់ផាត់
អ្នកអាចប្រើប្រាស់វាបានរហូតដល់ 2 ឆ្នាំ។

ម៉ាស្ការ៉ា និង Eyeliner ទឹក
អ្នកជំនាញគ្រឿងសម្អាងភាគច្រើនស្នើឱ្យអ្នកបោះ Eyeliner ទឹក និងម៉ាស្ការ៉ាចោល នៅរៀងរាល់ 3 ខែ។ អ្នកអាចប្រើប្រាស់វារហូតដល់វាស្ងួត
ប៉ុន្តែយ៉ាងណាក៏វាមិនអាចរក្សាបានដល់ 6 ខែដែរ។ ករណីលើកលែងគឺបើសិនជាអ្នកមានបញ្ហាភ្នែក។ បើសិនជាមានបញ្ហានេះកើតឡើង អ្នកគួរបោះវាចោលភ្លាម។

ម្សៅផាត់ភ្នែក
ជាទូទៅម្សៅផាត់ភ្នែកអាចប្រើប្រាស់បានរហូតដល់ 2 ឆ្នាំ ដរាបណាអ្នកលាងសម្អាតជក់បានជាទៀងទាត់ និងមិនប្រើប្រាស់វាបន្ទាប់ពីមានបញ្ហាភ្នែក។
ប៉ុន្តែបើសិនជាភ្នែករបស់អ្នកងាយនឹងកើត ជម្ងឺអ្នកគួរផ្លាស់ប្តូរវាបន្ទាប់ពីប្រើប្រាស់បានពី 4-6 ខែ។ យ៉ាងណាក្តី វាមានលក្ខខណ្ឌស្រដៀងគ្នានឹងម្សៅផាត់ដទៃ
ព្រោះវាប៉ះផ្ទាល់ជាមួយភ្នែក ដែលអាចនាំយកបាក់តេរីទៅក្នុងកែវភ្នែកបានយ៉ាងងាយ។

ខ្មៅដៃគូស Eyeliner
វាអាចរក្សាទុកបានរហូតដល់ 2 ឆ្នាំ បើសិនជាអ្នកទុកដាក់ និងចិតសម្រួចវាបានត្រឹមត្រូវ។ អ្នកគួរចិតសម្រួចខ្មៅដៃ មុនពេលប្រើប្រាស់
ដែលជួយឱ្យវាមានអនាម័យ ដែលនឹងអាចឱ្យអ្នកប្រើប្រាស់វាបានកាន់តែយូរ។

ក្រែមលាបមាត់
ក្រែមលាបមាត់ទាំង ក្រែមស្ងួត ក្រែមទឹក និងខ្មៅដៃគូសជុំវិញបបូរមាត់ អាចប្រើប្រាស់បានរហូតដល់ 2 ឆ្នាំ។ កម្រិតហានិភ័យនៃការកកើតបាក់តេរីមានទាប
ដោយសារវាមិនមានផ្ទុកទឹក។ ប៉ុន្តែដោយសារអ្នកប្រើប្រាស់វាផ្ទាល់លើបបូរមាត់ អ្នកគួរផ្លាស់ប្តូរវា បន្ទាប់ពីប្រើប្រាស់បានមួយឆ្នាំ។

ថ្នាំក្រចក
ថ្នាំក្រចកមិនងាយនឹងកើតបាក់តេរីទេ ប៉ុន្តែវាងាយនឹងកក រឹង ហើយសារធាតុពណ៌នឹងប្រមូលផ្តុំនៅបាតដប។បើសិនជាអ្នកក្រឡុកវា ហើយវានៅតែមិនជាប់ពណ៌
នោះវាសញ្ញាថាត្រូវបោះវាចោលហើយ។អ្នកគួរបោះគ្រឿងសម្អាងចោល បើសិនជាអ្នកមិនបានប្រើវាក្នុងពេលមួយឆ្នាំ ហើយ។

ជក់ផាត់
បើសិនជាអ្នកលាងសម្អាត និងទុកដាក់វាបានត្រឹមត្រូវ អ្នកអាចប្រើប្រាស់វាបានច្រើនឆ្នាំ។ ប៉ុន្តែបើសិនជាសរសៃជក់ចាប់ផ្តើមញែក ឬជ្រុះ អ្នកគួរប្តូរថ្មីហើយ។

ប្រភព: onegoodthingbyjillee ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

កំណត់ច្បាប់ ដើម្បីក្បាលពោះរាបស្មើ

ដោយ: រីកា 8 PM, Tuesday, 04 Aug, 2015

ចង់ស្អាត រាងស្វែង ក្បាលពោះរាបស្មើ ត្រូវតែដាក់កំណត់ខ្លួនឯងឱ្យបានតឹងតែងបន្តិច ព្រោះបើលេងសើច ម្តងធ្វើ​ម្តង​មិន​ធ្វើនោះ អ្នកប្រាកដជាមិនបានឃើញលទ្ធផលជាទី...

ពេលមានគភ៌ តើត្រូវទទួលទានអ្វី ដើម្បីឱ្យកូនសាច់សស្អាត?

ដោយ: វិរីយា៉ 7 PM, Tuesday, 04 Aug, 2015

មានបញ្ហាជាច្រើនរបស់អ្នកម្តាយមានគភ៌ ដែលបារម្ភកង្វល់អំពីកូនតូចនៅក្នុងផ្ទៃ ទើបខំព្យាយាម​ស្វែងរក​ព័ត៌មាន​ផ្សេងៗ​ដែល​ណែនាំថា តើអ្វីទៅដែល​ទទួលទានទៅហើយ កូ...

វិធីងាយៗ ក្នុងការគ្រប់គ្រងភាពតានតឹង ក្នុងអារម្មណ៍

ដោយ: ស៊ីវងីម 2 PM, Thursday, 23 Apr, 2015

សហសវត្សរថ្មីមនុស្សយើងភាគច្រើនកំពុងតែខំប្រឹងរត់ឲ្យទាន់ភាពទំនើបនៃសម័យកាល។ខំប្រឹងធ្វើការខំប្រឹងរកលុយកាន់តែប្រឹងកាន់តែតានតឹងហេតុនេះប្រសិនបើអ្នកចង់ជោគជ័...

វិធី 5យ៉ាង ឆ្ពោះទៅរកសុខភាពល្អ ខណៈមានគភ៌

ដោយ: វិរីយា៉ 8 PM, Monday, 03 Aug, 2015

រឿងនៃការមានសុខភាពល្អនេះ គឺពិតជារឿងមួយចាំបាច់ណាស់ សម្រាប់ស្រ្តីមានគភ៌ ព្រោះមានន័យថា នៅ​ពេល​អ្នកម្តាយ​មានសុខភាពល្អ រឹងមាំហើយនោះ ជីវិតតូចមួយនៅក្នុងផ្ទ...

Tomnerb.Com - YouTube Channel