ចូលចិត្តទំនើប

ប៊័រ! ផ្លែឈើដែលស្ត្រីមានផ្ទៃពោះ គួរទទួលទានឱ្យបានច្រើន

ដោយ: រីកា 10 PM, Thursday, 07 Apr, 2016

ប៊័រ​ ជា​រុក្ខជាតិ​ហូប​ផ្លែ ​ដែលមាន​ដើមកំណើត​មកពី​ប្រទេស​មិ​ក​ស៊ិ​កូ និង​អាមេរិក​កណ្តាល ហើយ​បច្ចុប្បន្ន​រុក្ខជាតិ​ប្រភេទ​នេះ​ក៏​កំពុងតែ​ដាំ​ដុះ​នៅលើ​ទឹកដី ​នៃ​ប្រទេស​កម្ពុជា​យើង​ផងដែរ។ ផ្លែ​ប៊័រ​ត្រូវបានគេទទួលស្គាល់​ថា​ ជា​ផ្លែឈើ​ដែលមាន​រសជាតិ​ឆ្ងាញ់ និង​ពោរពេញ​ទៅដោយ​គុណប្រយោជន៍ ​ចំពោះ​មនុស្ស​គ្រប់រូប ហើយ​បើ​អ្នកជា​ស្ត្រី​ ដែល​កំពុង​ពពោះ​ទារក​ក្នុង​ផ្ទៃ​ទៀត​នោះ សូមជម្រាបថា ផ្លែឈើ​ប្រភេទ​នេះ​គឺ​ល្អ​បំផុត​ហើយ​សម្រាប់​អ្នក ព្រោះ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ចាំបាច់​ជាច្រើន​ ដែលមាន​ប្រយោជន៍​ចំពោះ​ទារក​នៅក្នុង​ផ្ទៃ។ សារធាតុ​ទាំងនោះ​មានដូចជា៖

ហ្វូ​លិ​ក​អាស៊ីត ៈ ដោយ​គ្រាន់តែ​បន្ថែម​វា​ទៅក្នុង​អាហារ​ប្រចាំ​ថ្ងៃនោះ ​គឺ​មានន័យថា​ជាការ​ដាក់បញ្ចូល និង​អនុញ្ញាតឱ្យ​អាស៊ីត​ហ្វូ​លិ​ក​ធ្វើការ​យ៉ាង​ល្អ ដើម្បី​ជួយ​ទារក​តូច​នៅក្នុង​ផ្ទៃ​របស់​អ្នក​ផងដែរ។ ហ្វូ​លិ​ក​អាស៊ីត គឺជា​សារធាតុ​ដែល​ជួយ​ការពារ​ទារក​ពី​អាការ​ធុញថប់ ស្ពឹក ខ្វះ​ឈាម ដេក​មិន​លក់ ឬ​ឡើង​ឈាម​ជាដើម។

កាល់ស្យូម ៈ ជាតិ​ប្រេង​ពី​ផ្លែ​ប៊័រ​មាន​ផ្ទុក​នូវ​ជាតិ​កាល់ស្យូម ហើយ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ​រាងកាយ​របស់​ទារក​ត្រូវការ​ជាតិ​កាល់ស្យូម​នេះ​ជា​ចាំបាច់ ​ដើម្បី​ការលូតលាស់។

វីតាមីន​ចម្បុះ ៈ ផ្លែ​ប៊័រ​គឺជា​ឃ្លាំង​ផ្ទុក​វីតាមីន​ជាច្រើន​ប្រភេទ​ដូចជា វីតាមីន A, C, E, K, B1, B2 និង B6 ហើយ​វីតាមីន​ទាំងអស់នេះ ​គឺមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ការលូតលាស់​របស់​ទារ​ក ហើយក៏​អាចជួយ​ផ្តល់នូវ​ភាព​តឹង​ណែន​ដល់​ស្បែក​ផងដែរ។ ម្យ៉ាងទៀត​វីតាមីន B6 ដែលមាន​នៅក្នុង​ផ្លែ​ប៊័រ ​ក៏​អាចជួយ​អ្នក​ម្តាយ​បំបាត់​ការ​ចាញ់កូន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ថែម​ទៀតផង។

ជាតិ​ដែក ៈ ការពារ​ការកើត​អាការ​ខ្វះ​ឈាម​សម្រាប់​អ្នក​ម្តាយ ព្រោះ​ផ្លែ​ប៊័រ​សម្បូរ​ជាតិ​ដែក​ ដែលមាន​ប្រិ​សិទ្ធ​ភាព​ក្នុង​ការបង្កើន​គ្រាប់​ឈាមក្រហម។

ជួយ​ជំរុញ​ ដល់​ប្រព័ន្ធ​រំលាយ​អាហារ ៈ ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹងមាន​ការពិបាកខ្លះៗ ក្នុងការ​រំលាយ​អាហារ ជាពិសេស​នៅពេលដែល​អា​យុគ​ត៌​កាន់តែ​ច្រើនឡើង។ ផ្លែ​ប៊័រ​អាចជួយ​សម្រួល​ដល់​បញ្ហា​នេះ​បាន ដូច្នេះ​អ្នក​គួរ​ទទួលទាន​ផ្លែ​ប៊័រ​ឱ្យបាន​ញឹកញាប់។

ជួយ​ស្រូបយក​សារធាតុចិញ្ចឹម ៈ ផ្លែ​ប៊័រ​ក៏មាន​នាទី​ជួយ​ស្រូបយក​សារធាតុចិញ្ចឹម ​ដែលជា​ប្រភព​នៃ​ជាតិ​ខ្លាញ់​ដ៏​ល្អ សម្បូរ​ទៅដោយ​សារធាតុ​រ៉ែផ្សេងៗដូចជា ផូស្វ័រ កាល់ស្យូម ម៉​ង់​កា​ណែ​ស ម៉ាញ៉េ​ស្យូ​ម ជាតិ​ដែក និង Niacin ហើយ​សារធាតុ​ទាំងអស់នេះ​គឺមាន​ប្រយោជន៍​យ៉ាងច្រើន ​នៅក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ។

ផ្លែ​ប៊័រ ​នៅ​អាច​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដូចជា ជួយ​ឱ្យ​ខួរក្បាល​ទារក​វិ​វ​ឌ្ឍ​បានល្អ បន្ថែម​ពី​នោះ ផ្លែ​ប៊័រ​ក៏បានផ្តល់​នូវ​គុណប្រយោជន៍​ចំពោះ​សុខភាព​ស្បែក និង​សក់​របស់​អ្នក​ម្តាយ​ផងដែរ។ ផ្លែ​ប៊័រ​ផ្ទុក​នូវ​ជាតិ​ក្រែ​ម​ពី​ធម្មជាតិ ​ដែល​ជួយ​ឱ្យ​ស្បែក​រលោង​មាន​សំណើម ស្រស់ស្អាត និង​ក្មេង​ជាង​វ័យ​ផងដែរ។ 

ដូច្នេះ​សង្ឃឹមថា​អត្ថបទ​មួយ​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​ស្ត្រី​គ្រប់រូប ​ដែល​កំពុង​ពពោះ​កូន​នៅក្នុង​ផ្ទៃ​កាន់តែ​ព្យាយាម​ទទួលទាន​​ផ្លែ​ប៊័រ​ឱ្យបាន​កាន់តែ​ញឹកញាប់ ដើម្បី​សុខភាព​ល្អ​ទាំង​អ្នក​ម្តាយ និង​ទារក​នៅក្នុង​ផ្ទៃ៕

Avocado-02

Avocado-05

អត្ថបទអ្នកចង់អាន

ដើមផ្កាពណ៌ស ៣ យ៉ាង អ្នកគួរដាំលម្អផ្ទះ

ដោយ: ស. លីង 6 PM, Tuesday, 18 Apr, 2017

ដើមផ្កា ពិតជាប្រយោជន៍ សម្រាប់ដាំលម្អផ្ទះ ជួយដល់អារម្មណ៍របស់ម្ចាស់ផ្ទះ និងបង្កើតនូវ បរិយាកាសល្អប្រសើរ។ ទំនើបសូមណែនាំនូវផ្កាពណ៌សបីប្រភេទ ដែលអាចប្រើសម...

អាហារទាំង 10 ដែលអ្នកគួរជៀសវាង នៅពេលអ្នកមានសម្ពាធឈាមខ្ពស់

ដោយ: ភារុន 8 AM, Tuesday, 30 Oct, 2018

ការឡើងសម្ពាធឈាមខ្ពស់គឺជាជម្ងឺមួយដ៏គួរឱ្យភ័យខ្លាចព្រោះវាមានអាការៈតិចតួច ដែលពេលខ្លះអាចនឹងធ្វើឱ្យមនុស្សមិនមានការចាប់អារម្មណ៍ថាខ្លួនកំពុងមានសម្ពាធឈាមឡើ...

ជំងឺគ្រុនឈាមៈ ក្រុមមន្រ្តីព្រមាន ពីការផ្ទុះជំងឺសារជាថ្មី

ដោយ: វិរីយា៉ 10 PM, Monday, 31 Aug, 2015

នៅពេលរដូវភ្លៀងចូលមកដល់ វត្តមានមូសខ្លា ក៏បានមកដល់ដែរ វាជាសត្វដ៏ចង្រៃ ដើរតួជាភ្នាក់ងារចម្លង​ជំងឺ​គ្រុនឈាមដល់កុមារ​កម្ពុជា ក៏ដូចជាកុមារនៅទូទាំងពិភពលោក...

ចំណុចឆ្លាតវៃ ១១ ចំណុចត្រូវធ្វើ នៅពេលងូតទឹក

ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Feb, 2017

  នៅពេលងូតទឹក ក្រៅពីសម្អាតខ្លួន តើអ្នកធ្លាប់ធ្វើអ្វីផ្សេងទេ? ខាងក្រោមនេះជាសកម្មភាពទាំង១១ ដែលអ្នកអាចមិនដែលធ្លាប់ធ្វើ ក្នុងពេលកំពុងងូតទឹក។ សាកល្...

Tomnerb.Com - YouTube Channel