ចូលចិត្តទំនើប

បើមិនចង់កើតជម្ងឺផ្តាសាយទេ! 5 ចំណុចនេះអ្នកត្រូវតែសម្អាត

ដោយ: ភារុន 8 AM, Friday, 26 Oct, 2018

ឥឡូវដល់រដូវកាលកើតជម្ងឺផ្តាសាយហើយ រឿងទីមួយដែលអ្នកត្រូវធ្វើគឺការចាក់ថ្នំាវ៉ាក់សាំងជម្ងឺផ្តាសាយ ហើយវិធីសំខាន់បំផុតទីពីរដើម្បីការពារខ្លួនអ្នកប្រឆាំងនឹង វីរុសផ្តាសាយនោះគឺអ្នកត្រូវតែរក្សាខ្លួនអ្នកនៅក្នុងទីកន្លែងដែលស្អាតជានិច្ច។ ដូច្នេះអ្នកត្រូវតែឧស្សាហ៍សម្អាតបន្ទប់ទឹក និង ផ្ទះបាយរបស់អ្នកឱ្យបានទៀងទាត់ និង ត្រឹមត្រូវ ក្នុងអំឡុងពេលអ្នក ឬ សមាជិកនៅក្នុងផ្ទះរបស់អ្នកមានជម្ងឺផ្តាសាយ នេះគឺជារឿងសំខាន់បំផុតដើម្បីបង្កាកុំឱ្យមានវីរុសផ្តាសាយរីករាលដាលពេញក្នុងផ្ទះ។ ខាងក្រោមនេះជាចំណុចទាំង 5 ដែលអ្នកគួរសម្អាតដើម្បីកាត់បន្ថយក្នុងការឆ្លងជម្ងឺផ្តាសាយ៖
1. លាងសម្អាតដៃ
អ្នកបានដឹងរួចហើយបរិយាកាសខាងក្រៅគឺវាមានភាពអាប់អួរយ៉ាងណានោះ ជាពិសេសប្រសិនបើអ្នកត្រូវឧស្សាហ៍ចេញទៅខាងក្រៅដើម្បីធ្វើការ រៀនសូត្រ ឬ ធ្វើអ្វីៗផ្សេងទៀត ដូច្នេះអ្នកត្រូវប្រឈមមុខជាមួយមេរោគគ្រប់ប្រភេទជារៀងរាល់ថ្ងៃ ហើយអ្នកនឹងអាចនាំពួកវាមកផ្ទះដោយមិនដឹងខ្លួន។ ដូច្នេះអ្នកត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសក្នុងពេលអ្នកជួបជាមួយអ្នកកើតជម្ងឺផ្តាសាយ។ ការមានទម្លាប់លាងសម្អាតដៃនៅពេលត្រឡប់មកដល់ផ្ទះ វានឹងជួយអ្នកឱ្យមានសុខភាពល្អ។

2. សម្អាតកន្លែងដែលឧស្សាហ៍ប៉ះបំផុត
កុងតាក់ភ្លើង ដៃទា្វរបន្ទប់ តេលេទូរទស្សន៍ និង ដៃទា្វរទូរទឹកកកជាដើម។ កន្លែងទាំងនេះសុទ្ធតែអ្នកឧស្សាហ៍ប៉ះច្រើនដងក្នុងមួយថ្ងៃ ហើយទំនងជាមានមេរោគនៅតោងជាប់នឹងកន្លែងទាំងនេះ។ ដូច្នេះអ្នកត្រូវរក្សាកន្លែងទាំងនេះឱ្យបានស្អាតជានិច្ច បើអាចទៅបានអ្នកត្រូវជូតសម្អាតវាដោយថ្នាំសម្លាប់មេរោគ ឬ ឧស្សាហ៍សម្អាតឱ្យបានញឹកញាប់ ដើម្បីការពារកុំឱ្យមានវីរុស និង បាក់តេរីនៅតោងជាប់។

3. សម្អាតផ្ទៃមើលមិនឃើញ
តើអ្នកចាំថាខ្លួនបានសម្អាតក្រោមតុបាយ ក្រោមគ្រែ ក្រោមសាឡុង និង ថតតុ លើកចុងក្រោយនៅពេលណា? ចំណុចទាំងនេះក៏មានភាពកខ្វក់ផងដែរ។ អ្នកគួរសម្អាតត្រង់ចំណុចទាំងនេះជារៀងរាល់ពេល 2-3 ថ្ងៃមួយដង ក្នុងអំឡុងពេលអ្នកមាន ជម្ងឺផ្តាសាយ ឬត្រូវសម្អាតឱ្យបានញឹកញាប់ជាងនេះប្រសិនបើសមាជិកណាម្នាក់ក្នុងផ្ទះរបស់អ្នកឧស្សាហ៍កើតជម្ងឺផ្តាសាយ។

4. សម្អាតទូរស័ព្ទដៃរបស់អ្នក
អ្នកប្រហែលធ្លាប់ឮថាទូរស័ព្ទដៃអាចនឹងមានមេរោគច្រើនជាងចានបង្គន់? ពីព្រោះទូរស័ព្ទដៃ អ្នកត្រូវនាំយកវាទៅគ្រប់ទីកន្លែង ហើយអ្នកត្រូវប៉ះវាជាញឹកញាប់ផងដែរ។ ដូច្នេះប្រសិនបើអ្នកដឹងរួចហើយថាទូរស័ព្ទដៃក៏មានមេរោគដែរនោះ អ្នកត្រូវសម្អាតវាជាប្រចាំក្នុងមួយសប្តាហ៍ដោយប្រើក្រណាត់ស្អាត និង ទន់មកជូតសម្អាតគ្រប់ផ្ទៃខាងក្រៅទាំងអស់របស់ទូរស័ព្ទ ឬ អ្នកអាចបន្ថែមទឹកអាល់កុលបន្តិចដើម្បីជូតសម្អាតវាក៏បាន។

5. បោកគក់សម្អាត កន្សែង ស្រោមពូក ខ្នើយ និង ភួយឱ្យបានត្រឹមត្រូវ
តើអ្នកបានបោកគក់ កន្សែង ស្រោមពូក និង ខ្នើយរបស់អ្នកបានត្រឹមត្រូវដែរឬទេ? ប្រហែលជាមិនទាន់បានត្រឹមត្រូវនោះទេប្រសិនបើអ្នក ឬ សមាជិកនៅក្នុងផ្ទះមានជម្ងឺផ្តាសាយ ក្រោយពីបោកគក់សម្អាត កន្សែង ស្រោមពូក ខ្នើយ និង ភួយ របស់អ្នកហើយ បន្ទាប់មកអ្នកគួរត្រាំរបស់ទាំងអស់នេះនៅក្នុងទឹកក្តៅជារៀងរាល់ 3 ថ្ងៃម្តង ដើម្បីកម្ចាត់មេរោគផ្តាសាយ។

ប្រភព: cnet ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អាហារល្អសម្រាប់ខួរក្បាល និងការចងចាំ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 19 Sep, 2018

អ្នកប្រហែលជាបានដឹងអំពីអាហារដែលអាចការពារសុខភាពបេះដូង និងឆ្អឹង ឬក៏អាហារដែលជួយរក្សាទម្ងន់របស់អ្នក នៅពេលវ័យរបស់អ្នកកាន់តែច្រើន។ ប៉ុន្តែតើអាហារប្រភេទណាជ...

វិធីថែរក្សាក្រចក ឱ្យស្រស់ស្អាត

ដោយ: រីកា 10 PM, Monday, 31 Aug, 2015

មានបញ្ហាក្រចក មិនស្អាតមែនទេ? ឈប់ខ្វាយខ្វល់ទៀតទៅ ហើយសូមងាកមក ចាប់អារម្មណ៍​ពីវិធីមួយចំនួន​ ដើម្បី​ថែរក្សាក្រចករបស់អ្នក ឱ្យមានសុខភាពល្អវិញម្តង។ ចង់ចៀស...

ហាត់ប្រាណ អាចជួយខួរក្បាល និងការចងចាំ

ដោយ: ស. លីង 11 AM, Saturday, 28 Jan, 2017

សាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិកបានធ្វើការស្រាវជ្រាវ លើសមត្ថភាពធ្វើការរបស់ខួរក្បាល និងសមត្ថភាពនៃការចងចាំរបស់មនុស្ស។  ការស្រាវជ្រាវបានបង្ហាញថា ម...

វិធីបំបាត់មុន និងស្នាមលើផ្ទៃមុខដោយវិធីធម្មជាតិ

ដោយ: ស៊ីវងីម 9 AM, Saturday, 29 Sep, 2018

មុន និងស្នាម ដែលបន្សល់ទុកក្រោយកើតមុនគឺជាក្តីកង្វល់របស់ស្ត្រីមួយភាគធំ ប៉ុន្តែយើងចង់ធ្វើឱ្យមានការផ្លាស់ប្តូរពីកង្វល់របស់មនុស្សភាគច្រើនឱ្យនៅត្រឹមមនុស្...

Tomnerb.Com - YouTube Channel