ចូលចិត្តទំនើប

តិចនិចពាក់អាវយឺត ស

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

បើសិនជាអ្នកធ្វើការសាកសួរទៅកាន់សុភាពនារីអំពីសម្លៀកបំពាក់ដែលពួកគេចូលចិត្ត យ៉ាងហោចណាស់ក៏មានចំនួនពាក់កណ្តាលនឹងឆ្លើយថា
ពួកគេពេញចិត្តអាវយឺត ស។ ការជ្រើសរើស អាវយឺត ស ធ្វើឱ្យអ្នកមានជម្រើសដ៏សម្បូរបែបសម្រាប់ការតុបតែងខ្លួន ហើយអត្ថបទខាងក្រោមនេះ
ទំនើប សូមលើកយកតិចនិចតុបតែងខ្លួនជាមួយអាវយឺត ស ដ៏ស្រស់សោភាសម្រាប់មិត្តនារីទាំងអស់។

ជាមួយខោខូវប៊យ
សម្រស់របស់មិត្តនារីនឹងលេចត្រឡែតឡើង ដោយគ្រាន់តែតុបតែងខ្លួនជាមួយអាវយឺត ស លាត និងខោខូវប៊យរឹបរាង។ បើសិនជាអ្នកយល់ថា
វាសាមញ្ញបន្តិច អ្នកក៏អាចបន្ថែមពណ៌តិចតួចនៅផ្នែកខាងខ្នងក៏បាន។

ជាមួយអាវស្បែក
សម្លៀកបំពាក់ធ្វើពីស្បែកអាចនឹងពិបាកក្នុងការប្រើប្រាស់ ប៉ុន្តែអ្នកអាចជ្រើសរើសអាវក្រៅ ឬខោ ឬសំពត់ ជាសាច់ស្បែក ជាគូយ៉ាងសាមញ្ញជាមួយ
អាវយឺតពណ៌ស។ វាផ្តល់នូវភាពងាយស្រួល និង ប្រើប្រាស់បានច្រើនកម្មវិធី។

ជាមួយខូវប៊យស
សាកល្បងផ្គូផ្គងឈុតសម្លៀកបំពាក់ពណ៌ស មួយឈុតយ៉ាងស្រស់ស្អាត។ វានឹងធ្វើឱ្យសម្រស់អ្នកលេចធ្លោឡើង ប្លែកខុសពីធម្មតា និងមានលក្ខណៈទាក់ទាញថ្មី។

ជាមួយសំពត់
នៅទីនេះយើងនិយាយពីសំពត់វែង។ បន្ថែមជាមួយអាវយឺត ស​ មានន័យថាអ្នករួចរាល់សម្រាប់ចេញដំណើរហើយ។ មិនថានោះជាសំពត់ឆ្នូត
ពងជីងចក់ ឥន្ធនូ ឬរូបសត្វ ការស្លៀកជាគូនឹងអាវ យឺត ស មានភាពងាយស្រួល និងស្រស់ស្អាត។

ជាមួយគ្រឿងអលង្ការ
បើសិនជាអ្នកគិតថាឈុតសម្លៀកបំពាក់របស់អ្នកសាមញ្ញពេក ដោយគ្រាន់តែមានអាវយឺតពណ៌សមួយ និងខោខូវប៊យពណ៌ខ្មៅ អ្នកអាចសាកល្បង
បន្ថែមគ្រឿងអលង្ការតុបតែងបន្តិចបន្តួច បាន។ អ្នកអាចចាប់ផ្តើមសាកល្បងជាមួយខ្សែក និងបន្ថែមជាមួយចិញ្ចៀន និងកងដៃ នោះអ្នកនឹងមាន
អារម្មណ៍ថាគ្រប់លក្ខណៈហើយ។

ជាមួយអាវក្រៅ
ការតុបតែងខ្លួនជាមួយអាវយឺតយ៉ាងស្រស់ស្អាតជាងគេ គឺការបន្ថែមអាវក្រៅ។ បើសិនជាអ្នកមិនប្រាកដថាអតិថិជនរបស់អ្នកស្លៀកពាក់ឈុតការងារ
ឬឈុតធម្មតា នោះអ្នកអាចជ្រើសរើសយកអាវក្រៅពាក់ពីលើអាវយឺត ដែលនឹងផ្តល់ឱ្យអ្នកនូវភាពសមសួនគ្រប់គ្រាន់ ហើយវាសក្តិសមទាំងការចូលរួម
កម្មវិធី និងធ្វើការ។

ប្រភព: bleubloom ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

រឿងដែលអ្នកមិនគួរធ្វើ មុនពេលចូលគេង

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

គេង​មិន​លក់ ​វា​អាច​បណ្តាលមកពី​កត្តា​ជាច្រើន ប៉ុន្តែ​ក្នុងនោះ ​ក៏មាន​ការរួមចំណែក​ពី​សកម្មភាព​មួយចំនួន របស់​អ្នក​ផងដែរ ដូច្នេះ​មានរឿង​មួយចំនួន ​ដែល​...

យ៉ូហ្កា សប្បាយៗ ៥ ជួយឲ្យកូនតូចគេងលក់

ដោយ: ចរិយា 6 PM, Monday, 16 Jan, 2017

កូនតូចរបស់អ្នក ដែលទើបនឹងចូលសាលាមត្តេយ្យ តែងតែមានកម្លាំងកំហែងរត់លេង ជាពិសេសពេលយប់ គេមិនងាយងងុយទេ។ ដើមី្បជួយសម្រួល ដល់ការលំបាករបស់ម្តាយគ្រប់រូប ទំនើប...

៣ វិធី ងូតទឹក ដើម្បីស្បែកស្រស់ស្អាត

ដោយ: ស៊ីវងីម 6 PM, Monday, 08 Jun, 2015

និយាយពីរឿងងូតទឹក នរណាក៏ដឹងដែរថា ដើម្បីលាងភាពកខ្វក់ចេញពីរាងកាយ ប៉ុន្តែតើលាងជម្រះបែបណា ទើបស្បែករបស់អ្នកស្អាតស្រស់ថ្លា? សូមអានចំណុចទាំង ៣រ បស់យើងនៅទីន...

អាការរបស់កូនតូច ដែលត្រូវនាំទៅ មន្ទីរពេទ្យភ្លាម!

ដោយ: វិរីយា៉ 9 PM, Monday, 04 Apr, 2016

មិនថាអាការនេះ នឹងកើតឡើងចំពោះកូនតូច ឬកូនធំនោះទេ លោកឪពុកអ្នកម្តាយ ត្រូវចេះសង្កេតមើលថា តើខុស​ប្រក្រតីដែរឬទេ? ហើយអាការបែបណា ដែលត្រូវនាំកូនទៅមន្ទីរពេទ្យ...

Tomnerb.Com - YouTube Channel