ចូលចិត្តទំនើប

តិចនិចជ្រើសរើសសម្លៀកបំពាក់ផ្លូវការ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 24 Jul, 2018

តើអ្នកធ្លាប់គិតពីការតុបតែងសម្លៀកបំពាក់របស់អ្នកដែរឬទេ? បើអ្នកគិតថាវាមិនចោទជាបញ្ហានោះទេ សូមគិតម្តងទៀត។
ការជ្រើសរើសសម្លៀកបំពាក់សម្រាប់ធ្វើការ ឬធ្វើបទសម្ភាសន៍ ពិតជាសំខាន់ ព្រោះវាបង្ហាញពីចរិកលក្ខណៈរបស់អ្នក។

សម្រាប់បុរស សម្លៀកបំពាក់ដ៏សមរម្យ សម្រាប់ការងារ ឬអាជីវកម្ម គឺខោលាត (Slack ឬ Chino) អាវសាច់ក្រណាត់ មាន ឬគ្មានក្រវ៉ាត់ក
ស្រោមជើងពណ៌ក្រម៉ៅ និងស្បែកជើងឃ្លុប។ អ្នកត្រូវជៀសវាង​ពាក់អាវយឺត ទៅធ្វើសម្ភាសន៍ ទោះបីជាវាអាចទទួលយកបានសម្រាប់ការងារនោះក្តី។

សម្រាប់ស្រ្តី គួរជ្រើសរើសឈុតសម្លៀកបំពាក់ រួមគ្នានៃសំពត់ ឬខោលាត អាវដៃវែង អាវក្រៅ អាវពីរជាន់ អាវធំ (អាចប្រើ ឬមិនបាច់) និង
ស្រោមជើងស្តើង ឬបារ (អាចប្រើ ឬមិនបាច់) ជាមួយនឹងស្បែកជើង​ឃ្លុប។

មូលដ្ឋាននៃសម្លៀកបំពាក់ផ្លូវការ

សម្រាប់ស្រ្តី៖

  • ខោ ឬសំពត់សាច់កាគី ឬសាច់ Corduroy ឬសាច់ Twill ឬសាច់ Cotton
  • អាវក្រៅ ឬអាវពីរជាន់ ឬអាវចាក់អំបោះ ឬអាវសាច់ Polo ឬអាវឡេវមុខ
  • សាច់ក្រណាត់ពណ៌លាត ប្រសើរជាងសាច់ក្រណាត់មានក្រឡា

សម្រាប់បុរស

  • ខោសាច់កាគី ឬសាច់ Gabardine ឬសាច់ Cotton មានអ៊ុតភ្លី
  • អាវដៃវែងបិទឡេវមុខ សាច់ Cotton ឬសាច់ Polo ឬអាវឡេវមុខមាន ក
  • អាវក្រៅ
  • ស្បែកជើងឃ្លុប និងខ្សែក្រវ៉ាត់ ស្បែក
  • ក្រវ៉ាត់ ក (អាចមាន ឬមិនចាំបាច់)


ក្បួនច្បាប់បន្ថែមដែលគួរពិចារណា

មើលឱ្យសព្វជ្រុងជ្រោយ៖ បើសិនជាអ្នកជាសមាជិកថ្មី អ្នកមិនគួរស្លៀកសម្លៀកបំពាក់ដូចជាទៅដើរ​លេងកំសាន្តឡើយ រហូតដល់អ្នកស្វែងយល់ច្បាស់
ពីស្តង់ដារបស់ក្រុមហ៊ុននោះ។ អ្នកគួរស្ថិតនៅជា​ប្រក្រតី ជាជាងសម្ញែងម៉ូដសម្លៀកបំពាក់ រហូតដល់អ្នកពិភាក្សាជាមួយមិត្តរួមការងារ ឬផ្នែកធនធាន​មនុស្ស​ ដើម្បីកំណត់ថាសម្លៀកបំពាក់ប្រភេទណាដែលអ្នកគួរប្រើប្រាស់នៅក្នុងក្រុមហ៊ុន។

រក្សាឱ្យបាននូវភាពស្របគ្នា៖ បើសិនជាអ្នកស្លៀកសម្លៀកបំពាក់ផ្លូវការចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ ដូច្នេះអ្នកមិនគួរប្តូរម៉ូដសម្រាប់ថ្ងៃសុក្រឡើយ។
មិនថាអ្នកធ្វើការឱ្យក្រុមហ៊ុនប្រភេទណា ការរក្សាបាននូវ ភាពស្របគ្នាជាប្រចាំ នឹងជួយអ្នកកសាងទំនុកចិត្ត និងភាពជឿជាក់ជាមួយមិត្តរួមការងារ។

ពិចារណាលើកាលវិភាគ៖ បើសិនជាអ្នកនឹងជួបជាមួយភ្ញៀវ ឬមានណាត់ញ៉ាំបាយជាលក្ខណៈការងារ អ្នកគួរតែស្លៀកសម្លៀកបំពាក់ការងារដដែល
ដើម្បីបង្ហាញការគោរពដល់ដៃគូ។

សម្លៀកបំពាក់ដែលត្រូវជៀសវាង

នៅពេលការកំណត់ពីសម្លៀកបំពាក់ គឺជាឈុតសម្លៀកបំពាក់ផ្លូវការ អ្នកមិនត្រូវពាក់អាវយឺត ខោខូវ​ប៊យ ស្បែកជើង Sneaker ឬស្បែកជើងផ្ទាត់ឡើយ។
អ្នកត្រូវចងចាំថា ការងារ គឺជាភាសាផ្លូវការ ដែលអ្នកត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការតុបតែងរាងកាយរបស់អ្នក។ សូមអ្នកទុកសម្លៀកបំពាក់
ដែលអ្នកគិតថាផ្តល់ផាសុកភាពឱ្យអ្នកនៅផ្ទះសិនទៅ សម្លៀកបំពាក់របស់អ្នកត្រូវតែស្អាត អ៊ុតរៀបរយ និងសមល្មមនឹងដងខ្លួនរបស់អ្នក។
សម្រាប់បុរស អ្នកមិនត្រូវភ្លេចកោរពុកមាត់ ភ្លេចពាក់ស្រោមជើង ឬភ្លេចខ្សែក្រវ៉ាត់នៅផ្ទះឡើយ។

សម្រាប់ស្រ្តី អ្នកមិនត្រូវស្លៀកសម្លៀកបំពាក់ណាដែលរឹបតឹងពេក រលាត់ ខើចខ្លី ឬវាលចំហរពេកទេ។ អ្នកត្រូវរក្សាឱ្យបាននូវការតុបតែងមុខ និងម៉ូដសក់
តាមបែបធម្មជាតិ។ ពេលវេលាធ្វើការ មិនមែនជាពេល​វេលាដែលត្រូវលាបថ្នាំក្រចកពណ៌ដិតខ្លាំង ពាក់ក្រវិលរំយោលធំៗ និងធ្វើម៉ូដសក់នោះទេ៕

ប្រភព: thebalancecareers ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

ដឹងអត់ ទទួលទានអ្វីខ្លះ ឲ្យស្បែកស្អាត?

ដោយ: ស៊ីវងីម 9 AM, Friday, 24 Apr, 2015

ភាពស្រស់ស្អាតដែលចេញពីខាងក្នុងគឺជាចំណុចផ្តើមសំខាន់បំផុតនៃការថែរក្សាសម្ផស្សរបស់នារីយើងឲ្យនៅស្រស់ស្អាត។ហេតុនេះប្រសិនបើចង់ស្អាតត្រូវតែនិយាយពីរបបអាហារដែ...

ហេតុអ្វី រាងកាយអ្នក ខ្វះវីតាមីន?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

អ្នកណាៗក៏ដឹងដែរថាបើញ៉ាំបន្លែ ផ្លែឈើច្រើននឹងធ្វើឲ្យមានសុខភាពល្អ ព្រោះរាងកាយបានបញ្ចូលនូវវីតាមីនគ្រប់ប្រភេទ ក៏ប៉ុន្តែហេតុអ្វីមនុស្សខ្លះចូលចិត្តបរិភោគប...

គេងយប់ ដោយមិនលុបលាងមុខ រឿងអាក្រក់ ៦ យ៉ាងនឹងកើតឡើង

ដោយ: ចរិយា 9 PM, Sunday, 08 Jan, 2017

ប្រសិនបើអ្នកតុបតែងមុខ ចេញទៅក្រៅ ហើយមកដល់ផ្ទះ រហូតដល់ពេលយប់ អ្នកនៅមិនលុបលាងម្សៅចេញទេ រួចចូលដំណេកទាំងមុខដូច្នេះ ព្រឹកស្អែកពេលអ្នកភ្ញាក់ពីដំណេក បញ្ហា ...

ជំងឺរលាកពោះវៀន ចំពោះទារក វ័យ 4-5ខែ

ដោយ: វិរីយា៉ 8 PM, Monday, 03 Aug, 2015

ជំងឺរលាកពោះវៀន នៅលើទារកជាសភាវឆ្លងមេរោគ ក្នុងប្រព័ន្ធរំលាយអាហារ មានឱកាសអាចកើត ចំពោះកូន​តូចវ័យទារក ជាពិសេសក្នុងវ័យ 4-5ខែ។ សភាវរលាកពោះវៀននេះ អាចធ្ងន់ធ...

Tomnerb.Com - YouTube Channel