ចូលចិត្តទំនើប

តិចនិកតុបតែងខ្លួន ១០ចំណុច ដែលសុភាពបុរសទាំងអស់ គួរយល់ដឹង

ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017

មនុស្សភាគច្រើនតែងយល់ខុសថា ការតុបតែងខ្លួនភាសា សម្រាប់ប្រើចំពោះតែនារីភេទ។ នេះជាការ យល់ខុស បុរសក៏ត្រូវការគិតគូរពីភាពស្រស់ស្អាត និងការតុបតែងខ្លួនដែរ។ ការមិនយកចិត្តទុកដាក់ ថែរក្សាសុខភាពសម្រស់របស់បុរស ជាទង្វើមួយខុសឆ្គង ដែលអាចនឹងធ្វើឱ្យអ្នកស្តាយក្រោយ។ ដូច្នេះហើយទើប គេហទំព័រទំនើប សូមលើកយកអត្ថបទបង្ហាញពីតិចនិកតុបតែងខ្លួន សម្រាប់សុភាព បុរសទាំងឡាយ។

Dapper-Gentleman-Should-Know-04

១. កុំស្តាយលុយ សម្រាប់ការថែរក្សាស្បែក

យោងតាមវិទ្យាសាស្រ្តបង្ហាញថា បុរសជាទូទៅបែកញើសខ្លាំងជាងស្រ្តី ៤ដងក្នុងមួយថ្ងៃ។ ធូលី និងក្អែល ជារៀងរាល់ថ្ងៃនឹងធ្វើឱ្យរន្ធញើសស្ទះ ហើយនឹងបង្កជាមុន និងស្នាមជាំខ្មៅ។ សូមប្រើប្រាស់ ហ្វូមលាងមុខ ដែលមានសារធាតុធ្យូងថ្ម ព្រោះធ្យូងថ្មមានសមត្ថភាពលាងសម្អាតធូលីដី ខ្លាញ់ និង ក្អែលដែលបិទរន្ធញើស និងធ្វើឱ្យស្បែកមុខស្រស់ថ្លា។

២. ចាប់ផ្តើមពេលព្រឹក ជាមួយនឹងទឹកខ្ពុរមាត់

សូមប្រើប្រាស់ទឹកខ្ពុរមាត់ បន្ទាប់ពីទទួលទានកាហ្វេនៅពេលព្រឹក។ វាជួយបំបាត់ក្លិនមាត់ និងថែរក្សា សុខភាពមាត់ធ្មេញរបស់អ្នកឱ្យកាន់តែប្រសើរឡើង។

Dapper-Gentleman-Should-Know-03

៣. កុំប្រើប្រាស់ទឹកអប់ បំបាត់ក្លិនច្រើនពេក

វាជារឿងពិបាកទ្រាំ នៅពេលយើងធ្វើការទំនាក់ទំនង សន្ទនាជាមួយអ្នក ដែលមានក្លិនទឹកអប់ឆួល ឬក្លិនក្រអូបខ្លាំង។ មនុស្សភាគច្រើនស៊ាំនឹងក្លិនក្រអូប បន្ទាប់ពីប្រើប្រាស់បានមួយម៉ោង ឬច្រើនជាងនេះ។ បើសិនជាអ្នកបារម្ភខ្លាចមានក្លិនខ្លួនមិនល្អ សូមប្រើប្រាស់ផលិតផលបំបាត់ក្លិន ឬស្រ្ពៃបាញ់ខ្លួន នៅត្រង់កដៃរបស់អ្នក វានឹងជាប់ក្លិនបានពេញមួយថ្ងៃ។

៤. មិនហាត់ប្រាណ មិនមានន័យថា មិនបែកញើសទេ

បុរសមានក្រពេញញើសធំ និងសកម្មបំផុត ដែលងាយនឹងបញ្ចេញញើសមិនថា នៅក្នុងសកម្មភាព ឬសីតុណ្ហភាពបែបណាទេ។ ដូច្នេះបើសិនជាអ្នកបែកញើសខ្លាំង ពេញមួយថ្ងៃ ហើយបារម្ភពីក្លិនខ្លួន មិនល្អ សូមប្រើប្រាស់ផលិតផលបំបាត់ក្លិន នៅក្លៀក (រ៉ូអន លាបក្លៀក)។ ហើយកាន់តែប្រសើរ គួរជ្រើសរើសយកផលិតផលលាបក្លៀក ដែលមិនបានស្នាមប្រឡាក់ជាប់លើសម្លៀកបំពាក់។

៥. ម៉ូតសក់ស្អាត សមរម្យ នឹងផ្តល់នឹងការទាក់ទាញ

សព្វថ្ងៃនេះ បុរសភាគច្រើនប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ ឬឧបករណ៍តុបតែងសក់នានា។ បើសិនជាអ្នកមានសក់ពេញក្បាល សូមព្យាយាមលេងស្ទាយម៉ូតសក់ ឱ្យអស់លទ្ធភាព។ សក់វែង និងក្រាស់អាចប្រើម៉ូតសក់ទឹករលក ដោយប្រើប្រាស់ផលិតផលជែលលាបសក់ជាជំនួយ។ ម៉ូតសក់ ដែលសមនឹង ទម្រង់មុខ ហើយទាន់សម័យ ផ្តល់នូវការទាក់ទាញ និងសម្រស់មួយបែប ដល់សុភាពបុរសយើង។

Dapper-Gentleman-Should-Know-02

៦. បញ្ហារោមច្រមុះ

រោមច្រមុះវែង ជាបញ្ហាធំមួយសម្រាប់បុរស។ ការដករោមច្រមុះ មិនត្រឹមតែមានភាពឈឺចាប់ទេ វាថែម ទាំងជួយជម្រុញឱ្យរោមច្រមុះ ដុះកាន់តែលឿនទ្វេដង។ យើងសូមណែនាំឱ្យប្រើប្រាស់កន្ត្រៃ ឬឧបករណ៍ កាត់តម្រឹមរោមច្រមុះ ដែលផ្តល់ផលល្អប្រសើរជាងការដករោម។

៧. ក្រែមលាបមាត់មិនមែន សម្រាប់តែស្រ្តី

អ្នកអាចជ្រើសយកក្រែមលាបបបូរមាត់ គ្មានពណ៌ គ្មានក្លិន និងតូច ងាយស្រួលដាក់ក្នុងហោប៉ៅ សម្រាប់ជៀសវាងបញ្ហាប្រេះ និងស្ងួតបបូរមាត់។

៨. ការចាប់ដៃប្រកបដោយភាពរឹងមាំ និងជឿជាក់ ជាកាយវិការរបស់សុភាពបុរសពិត

គ្មាននរណាម្នាក់ចូលចិត្តចាប់ដៃ ជាមួយដៃដែលសើម ឬស្ងួតពេកទេ។ សូមប្រើប្រាស់ផលិតផលដែលជួយការពារបាតដៃរបស់អ្នក ពីការបែកញើស សម្រាប់អ្នកដែលបែកញើសបាតដៃស្អិត ឬផលិតផលផ្តល់សំណើម សម្រាប់អ្នកមានបាតដៃស្ងួត ប្រេះ។

៩. ទោះបីជាអាកាសធាតុត្រជាក់ ឬរដូវរងារ ប៉ុន្តែសូមកុំធ្វេសប្រហែស ចំពោះជើងរបស់អ្នក

បុរសភាគច្រើនមិនសូវយកចិត្តទុកដាក់ នឹងប្រអប់ជើងរបស់ពួកគេទេ ជាពិសេសក្នុងរដូវរងារ។ ការពាក់ស្បែកជើងឃ្លុប ការធ្វើការធ្ងន់ និងការប៉ះនឹងអាកាសធាតុក្តៅ ឬត្រជាក់ អាចធ្វើឱ្យស្បែកប្រអប់ជើង ប្រេះ ឬខូច។ អ្នកគួរប្រើប្រាស់ក្រែមលាបប្រអប់ជើង ដើម្បីថែរក្សាសុខភាពប្រអប់ជើងរបស់អ្នក។

១០. ផ្តល់សំណើម ដល់ស្បែក

ស្បែករបស់មនុស្សប្រុស មានសភាពស្ងួតជាងស្បែកមនុស្សស្រី ហើយវាកាន់តែស្ងួតនៅពេលអ្នកងូត ទឹកក្តៅ។ ដើម្បីថែរក្សា និងផ្តល់សំណើមដល់ស្បែកជាទៀងទាត់ សូមប្រើប្រាស់ក្រែម ឬឡេ ផ្តល់សំណើមពីក្បាល ដល់ចុងជើង បន្ទាប់ពីងូតទឹក។

Dapper-Gentleman-Should-Know-05

ប្រភព: TheTrendSpotter ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

វិធីកម្ចាត់កំណកកំបោរ នៅតាមជើងធ្មេញ ដ៏មានប្រសិទ្ធភាព

ដោយ: ដាលីស 8 PM, Monday, 28 Mar, 2016

ដល់ពេល​ហើយ​ដែល​អ្នក​គួរតែ​យល់ដឹង និង​បាន​ចូលរួមចំណែក ​ក្នុងការ​ថែរក្សា​មាត់​ធ្មេញ​ ប្រកបដោយ​អនាម័យ និង​មាន​សុខភាព​ល្អ។ ខាងក្រោម​នេះ ​គឺជា​វិធីសាស្ត...

អាហារបំប៉ន សុខភាពខួរក្បាល សម្រាប់កុមារ

ដោយ: ដួងច័ន្ទ 1 PM, Sunday, 29 Jan, 2017

របបអាហារ ដែលមានផាសុកភាព និងមានតុល្យភាព មិនត្រឹមតែមានផលល្អ សម្រាប់រាងកាយ និងការលូតលាស់របស់ក្មេងៗប៉ុណ្ណោះទេ វាល្អប្រសើរសម្រាប់ខួរក្បាលរបស់ពួកគេផងដែរ។...

អ្នកម្តាយមានគភ៌ គេងមិនលក់ គួរធ្វើយ៉ាងម៉េច?

ដោយ: ស៊ីវងីម 6 PM, Tuesday, 14 Jul, 2015

ក្តីលំបាកមួយទៀតរបស់មនុស្សយើងគឺ “ងងុយគេង តែគេងមិនលក់” ហើយអ្នកម្តាយមាន​គភ៌​ជាច្រើន​នាក់​ ក៏ប្រហែលជាធ្លាប់កើតអាការបែបនេះ ញឹកញាប់ដែរ មែនទេ? ហេតអ្វីបានអ...

ផលវិបាក នៃថ្នាំងងុយគេង និងការព្យាបាល

ដោយ: ចរិយា 12 AM, Monday, 19 Dec, 2016

មនុស្សចាស់ និងអ្នកដែលចូលវ័យ ៤០ឆ្នាំ ដែលពិបាករឿងគេង តែងប្រើថ្នាំងងុយគេង។ ជារឿងធម្មជាតិរបស់មនុស្ស ដែលឈានចូលវ័យចំណាស់ តែងប្រែប្រួលម៉ោងគេង ប៉ុន្តែមានអ្...

Tomnerb.Com - YouTube Channel