ចូលចិត្តទំនើប

ដំណឹងល្អ សម្រាប់នារីនិយម ផាត់មុខ

ដោយ: ស. លីង 8 PM, Thursday, 16 Feb, 2017

ទំនើប សូមជូនដំណឹងមួយ ទាក់ទងនឹងសម្ភារគូសត្របកភ្នែក ដែលទើបនឹងចេញថ្មីស្រឡាង។ សុភាពនារីទាំងឡាយ នឹងភ្ញាក់ផ្អើលជាមិនខាន។ នោះគឺប៊ិចគូសត្របកភ្នែក។

ក្រុមហ៊ុន Clarins របស់បារាំង ដែលចាប់កំណើតតាំងពីឆ្នាំ ១៩៥៤ មក បច្ចុប្បន្នបានអភិវឌ្ឍផលិតផលរបស់ខ្លួន ជាមួយនឹងបច្ចេកវិទ្យាសម័យទំនើប។ Clarins បានបង្កើតប៊ិចគូសត្របកភ្នែក ដែលផ្តល់ភាពងាយស្រួល និងស្រស់ស្អាតដល់នារីគ្រប់រូប។

ប៊ិចគូសត្របកភ្នែក Clarins មានបួនពណ៌ក្នុងបំពង់តែមួយ គឺពណ៌ខ្មៅ ត្នោត ខៀវ និងពណ៌ខ្ចី។ អ្នកអាចប្រើ Clarins គូសត្របកភ្នែក ព្រមទាំងគែមបបូរមាត់ផងដែរ។

ចាប់អារម្មណ៍ទេ? ប៉ុន្តែទំនើបឮថា មិនទាន់មកដល់ប្រទេសយើងនោះទេ។ ប៊ិច Clarins កំពុងផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង ក្នុងប្រទេសបារាំង និងអឺរ៉ុប ហើយមានតារាមួយចំនួនចាប់ផ្តើមប្រើប៊ិចនេះហើយ។

ទំនើប ឮទៀតថា ប៊ិចនេះមិនថ្លៃទេ វាមានតម្លៃត្រឹមតែ ៣០ដុល្លារប៉ុណ្ណោះ។

ទំនើបថា សុភាពនារីខ្មែររង់ចាំបន្តិចទៅ បើមិនចង់រង់ចាំ ចង់ឆាប់បានប្រើផលិតផលទំនើបមួយនេះ អ៊ីចឹងអ្នកអាចជាវតាមប្រព័ន្ធអនឡាញ៕

Clarins-Make-Up-03

Clarins-Make-Up-04

Clarins-Make-Up-02

អត្ថបទអ្នកចង់អាន

អត្ថប្រយោជន៍ នៃការជិះកង់

ដោយ: ដាលីស 7 PM, Wednesday, 08 Jul, 2015

ការជិះកង់ គឺជាលំហាត់ប្រាណ បែបធូរស្រាលមួយ ដែលគ្រប់គ្នាអាចធ្វើបាន មិនថាចាស់ ឬក្មេង។ សំខាន់បំផុត តើអ្នកចង់ធ្វើវាដែរ ឬអត់? កុំអាលនិយាយថាទេ មុនពេលដែលអ្ន...

ចំណុចឆ្លាតវៃ ១១ ចំណុចត្រូវធ្វើ នៅពេលងូតទឹក

ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Feb, 2017

  នៅពេលងូតទឹក ក្រៅពីសម្អាតខ្លួន តើអ្នកធ្លាប់ធ្វើអ្វីផ្សេងទេ? ខាងក្រោមនេះជាសកម្មភាពទាំង១១ ដែលអ្នកអាចមិនដែលធ្លាប់ធ្វើ ក្នុងពេលកំពុងងូតទឹក។ សាកល្...

តិចនិចប្លែកៗ ក្នុងការថែរក្សាសុខភាព

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 10 Jan, 2017

មានវិធីសាស្រ្តថែរក្សាសុខភាពជាច្រើន ដែលបានបកស្រាយច្បាស់ៗ ចំៗ ដូចជា ការបញ្ចុះទម្ងន់ ការកាត់បន្ថយរបបអាហារ និងបន្ថែមការហាត់ប្រាណ ដើម្បីទទួលបានកម្លាំងមា...

ដឹងអត់ ក្រុមឈាម អ្នកគួរបរិភោគអ្វីទើបល្អ?

ដោយ: ចរិយា 10 PM, Saturday, 03 Dec, 2016

ក្រុមឈាម របស់មនុស្សយើងមាន ៤ គឺ ឈាម O ឈាម A ឈាម B និង ឈាម AB។ មនុស្សមានក្រុមឈាមផ្សេងគ្នា អាហារដែលត្រូវញ៉ាំក៏ខុសគ្នាដែរ។ ហេតុអី្វ ចាំបាច់ញ៉ាំអាហារខុស...

Tomnerb.Com - YouTube Channel