ចូលចិត្តទំនើប

គុណសម្បត្តិទាំង 9 នៃអាល់កុលដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 9 AM, Monday, 03 Dec, 2018

អាល់កុលគឺជាអ្វីមួយដែលមានប្រយោជន៍បំផុតដែលអ្នកអាចរក្សានៅជុំវិញផ្ទះរបស់អ្នកបាន។ អាល់កុលមានតម្លៃថោក និង ងាយស្វែងរកនៅតាមទីផ្សារ។ ថ្ងៃនេះ ទំនើប នឹងចែករំលែកនូវគុណសម្បត្តិចំនួន 9 បន្ថែមនៃអាល់កុលឲ្យប្រិយមិត្តអ្នកអានបានស្វែងយល់។ គុណសម្បត្តិទាំងនេះមានដូចជា៖
1. ធ្វើ Ice Pack
អ្នកអាចប្រើអាល់កុលលាយជាមួយទឹកធម្មតាដើម្បីបង្កើត Ice Pack ដែលអ្នកអាចធ្វើបានដោយខ្លួនឯងនៅផ្ទះ។ អាល់កុលអាចរារាំងទឹកមិនឲ្យកកទាំងស្រុង ដូច្នេះ Ice Pack មិនត្រជាក់ខ្លាំងពេក អ្នកអាចយកមកស្អំជើង ដៃ ក និង នៅត្រង់កន្លែងណាដែលមានអារម្មណ៍ឈឺ ឬ ចុករោយជាដើម។

2. ជូតសម្អាតកញ្ចក់វ៉ែនតា
អាល់កុលអាចជូតសម្អាតកញ្ចក់វ៉ែនតា ដោយប្រើវាជាមួយក្រណាត់ខ្នាតតូច ហើយយកមកជូតល្មមៗលើកញ្ចក់។ វាអាចជួយសន្សំសំចៃថវិការបស់អ្នកពីការទិញទឹកសម្រាប់ជូតសម្អាតកញ្ចក់វ៉ែនតានៅលើទីផ្សារផងដែរ។

3. ងាយដកប៊ង់ស្អិតបិទរបួសចេញ
ប្រសិនបើអ្នកពិបាកទាញប៊ង់ស្អិតបិទរបួសចេញពីស្បែករបស់អ្នក អ្នកអាចសាកល្បងយកអាល់កុលមកលាបនៅលើ ប៊ង់បិទហើយទុករយះពេល 2-3 វិនាទីនោះ វានឹងងាយដកចេញ។ ដោយសារជាតិអាល់កុលអាចរំលាយ ជ័រស្អិតរបស់ ប៊ង់ ដូច្នេះអ្នកទាញ ប៊ង់ស្អិតបិទរបួស ចេញដោយគ្មានការឈឺចាប់។

4. រក្សាទឹកផ្កាឈូកមានភាពស្អាតជានិច្ច
ប្រើអាល់កុលដើម្បីធ្វើការសម្អាតជាប្រចាំដោយការបាញ់សម្អាតទឹកផ្កាឈូក ហើយអ្នកក៏អាចលាយជាមួយសាប៊ូបន្តិច ដើម្បីលាងសម្អាតជញ្ជាំងបន្ទប់ងូតទឹករបស់អ្នកផងដែរ។

5. ងាយដក Print ចេញពីធុង
ធុងប្លាស្ទីក និង កំប៉ុងទឹកដោះគោជូ តែងតែមានសរសេរនូវប្រភេទ និង គ្រឿងផ្សំនៅពាសពេញ ដោយសារតែអ្នកត្រូវការយកនូវអក្សរទាំងនេះចេញ ដើម្បីឲ្យធុងរលោងស្អាតល្អ អ្នកអាចយកក្រណាត់ទន់ៗជ្រលក់ទឹកអាល់កុលរួច យកមកជូតសម្អាត វានឹងអាចជូតអក្សរចេញ។

6. ព្យាបាលជម្ងឺចេញចំហាយក្តៅនៅលើបបូរមាត់
ដំបៅដែលលេចចេញលើបបូរមាត់ដោយសារចំហាយក្តៅនៅក្នុងខ្លួន អ្នកអាចប្រើអាល់កុលមកផ្តិតល្មមៗនៅត្រង់កន្លែងមានដំបៅ ហើយវាអាចធ្វើឲ្យស្នាមដំបៅជាសះស្បើយបន្តិចម្តងៗ។ ប៉ុន្តែអ្នកលាយអាល់កុលជាមួយទឹកដើម្បីកាតបន្ថយបរិមាណជាតិអាល់កុល ឲ្យនៅខ្សោយជាងមុន។

7. សម្លាប់ពពួកផ្សិតនៅលើជើង
ផ្សិតដំបៅគឺជាលក្ខខ័ណ្ឌមួយទៀតដែលរំខានដល់អ្នក ជាតិអាល់កុលអាចសម្លាប់ពពួកផ្សិតទាំងនេះបាន។ ហើយវិធីគឺងាយស្រួលបំផុតនោះគឺប្រើវាលាយជាមួយទឹក បន្ទាប់មកដាក់ជើងរបស់អ្នកត្រាំក្នុងទឹកនោះ ប្រហែល 20-30នាទី។
8. ងាយជូតសម្អាតជាតិស្ករនៅលើកំរាលឥដ្ឋចេញ
បើអ្នកធ្វើឲ្យទឹកស្ករប្រឡាក់នៅលើកំរាលឥដ្ឋ និង ស្អិតជាប់ជើងរបស់អ្នក អ្នកមិនចាំបាច់ខ្វាយខ្វល់ឡើយ អ្នកគ្រាន់តែយកអាល់កុលមកជូតសម្អាតគឺបានហើយ អាល់កុលអាចរំលាយជាតិស្អិតៗទាំងនេះបាន។

9. ជូតជាតិខ្លាញ់
ប្រើទឹកអាល់កុលដើម្បីជូតសម្អាតសំណល់ខ្លាញ់នៅចង្រ្កានហ្គាស និង របស់របរប្រើប្រាស់ផ្សេងៗទៀត នឹងធ្វើឲ្យរបស់ទាំងនោះមានលក្ខណៈភ្លឺថ្លាឡើង។

ប្រភព: onegoodthingbyjillee ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អត្ថប្រយោជន៍ទាំង 6 ដែលផ្លែស្រកានាគជួយធ្វើឱ្យសុខភាពស្បែកស្អាត

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

ក្នុងចំណោមផ្លែឈើជាច្រើនផ្លែស្រកានាគក៏ជាផ្លែឈើមួយប្រភេទ ដែលផ្តល់ភាពស្រស់ស្អាតដល់ស្បែករបស់មនុស្សផង ដែរ។ ហើយវាត្រូវបានចាត់ចូលទៅក្នុងបញ្ជីផ្លែឈើដ៏ល្អបំ...

ផ្សិត លើក្រចកជើង

ដោយ: វិរីយា៉ 10 PM, Friday, 06 May, 2016

សោភ័ណ​នៃ​រូបរាងកាយ​របស់​អ្នក ​កំពុងតែ​មានការ​ធ្លាក់ចុះ ​ព្រោះតែ​ក្រចកជើង​របស់​អ្នក​មិន​ស្អាត ខូច ព្រមទាំង​មាន​ជំងឺផ្សិត​លើ​ក្រចក​មែន​ទេ? បើ​ដូច្នេ...

អនុវត្ត ៨ ចំណុចរៀងរាល់ថ្ងៃ ដើម្បីសុខភាពល្អ

ដោយ: ដួងច័ន្ទ 11 AM, Saturday, 28 Jan, 2017

យើងទាំងអស់គ្នាបានដឹងហើយថា សុខភាព គឺជាកាតព្វកិច្ចយូរអង្វែង ដែលយើងត្រូវថែរក្សា ការពារ ពេញមួយជីវិត។ ប៉ុន្តែ អ្នកមិនអាចមានពេលវេលាគ្រប់គ្រាន់ ដើម្បីអនុវ...

ដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយមកម្ល៉េះ

ដោយ: ដាលីស 9 PM, Monday, 28 Mar, 2016

តើ​អ្នក​ម្តាយ​មានគភ៌​ទាំ ងឡាយ​ដឹង​ដែរឬទេ​ថា ទារក​ដែល​នៅក្នុង​គភ៌ ​អាច​ទទួល​ដឹង​ពីអ្វីផ្សេងៗ ដែល​នៅ​ខាងក្រៅ​គភ៌​បាន និង​នៅពេល​ប្រសូត​ចេញមក​ហើយ ថែមទា...

Tomnerb.Com - YouTube Channel