ចូលចិត្តទំនើប

គន្លឹះ10 យ៉ាងដើម្បីបង្ការកុំឱ្យកើតជម្ងឺផ្តាសាយ

ដោយ: ភារុន 8 AM, Thursday, 13 Sep, 2018

ជម្ងឺផ្តាសាយអាចជាជម្ងឺសាមញ្ញទូទៅមួយដែលមនុស្សជាធម្មតាតែងតែកើតមាន ជាពិសេសនៅរដូវភ្ញៀវនេះ។ យោងតាម មជ្ឃមណ្ឌលគ្រប់គ្រង និង ទប់ស្កាត់ជម្ងឺរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថាជម្ងឺផ្តាសាយបង្កឡើងដោយមេរោគឆ្លងដែលមានវីរុសខុសៗគ្នា ប្រហែលជាង 200 ដូច្នេះវាអាចបណ្តាលឱ្យមានរោគសញ្ញានៃជម្ងឺផ្តាសាយខុសៗគ្នាផងដែរ។ ខណៈពេលដែលមិនអាចទប់ស្កាត់ទាំងស្រុងនូវការរីករាលដាលនៃជម្ងឺផ្តាសាយនោះ មានគន្លឹះចំនួន 10 ដែលអ្នកអាចធ្វើដើម្បីកាត់បន្ថយឱកាសនៃឆ្លងវីរុសផ្តាសាយដែលមានដូចខាងក្រោម៖
1. លាងដៃឱ្យបានញឹកញាប់
វាជាវិធានការដ៏ល្អបំផុតដើម្បីទប់ស្កាត់ការចម្លងមេរោគនៃជម្ងឺផ្តាសាយ ជាពិសេសរាល់សកម្មភាពប្រចាំថ្ងៃដែលអ្នកបានធ្វើរួច អ្នកត្រូវលាងសម្អាតដៃឱ្យបានស្អាត។ ការលាងដៃញឹកញាប់អាចបំផ្លាញវីរុសដែលអ្នកទទួលពីដៃរបស់អ្នកដទៃ។ អ្នកក៏អាចយកជែលសម្អាតដៃតាមខ្លួនជានិច្ច ដើម្បីអាចប្រើវាបានគ្រប់ពេលវេលា និង គ្រប់កាលៈទេសៈទាំងអស់។

2. ជៀសវាងការប៉ះផ្ទៃមុខ
អ្នកត្រូវជៀសវាងប៉ះផ្ទៃមុខខ្លួនឯង ជាពិសេសតំបន់ក្បែរច្រមុះ មាត់ និង ភ្នែក នៅពេលនៅជុំវិញខ្លួនអ្នកមានអ្នកកើតជម្ងឺផ្តាសាយ ឬ បានប៉ះពាល់ជាមួយពួកគេ។

3. កុំជក់បារី
ផ្សែងបារីអាចធ្វើឱ្យរលាកផ្លូវដង្ហើម នឹងបង្កើនការងាយស្រួលក្នុងការឆ្លងជម្ងឺផ្តាសាយ និង ឆ្លងមេរោគផ្លូវដង្ហើមផ្សេងៗទៀត។

4. កុំប្រើរបស់របររួមជាមួយអ្នកជម្ងឺផ្តាសាយ
ប្រសិនបើនៅក្នុងគ្រួសាររបស់អ្នកមាននរណាម្នាក់មានជម្ងឺផ្តាសាយ អ្នកគួរឱ្យអ្នកជម្ងឺផ្តាសាយប្រើប្រាស់របស់របរដាច់ដោយឡែកពីគេ រហូតទាល់តែអ្នកជម្ងឺបានជាសះស្បើយសិន។

5. នៅក្នុងផ្ទះត្រូវមានភាពស្អាតជានិច្ច
អ្នកគួរបោស និង ជូត សម្អាត ឱ្យបានញឹកញាប់នៅក្នុងផ្ទះ ជាពិសេសតំបន់ដែលអ្នកជម្ងឺផ្តាសាយបានប៉ះពាល់ដើម្បី ជៀងវាងការឆ្លងទៅអ្នកដទៃទៀតនៅក្នុងផ្ទះ ជាពិសេសកូនក្មេងតូចៗដែលងាយឆ្លងជម្ងឺពីមនុស្សធំ។

6. សម្អាតប្រដាប់ប្រដាកូនក្មេងលេង
ប្រសិនបើកូនណាម្នាក់នៅក្នុងផ្ទះមានជម្ងឺផ្តាសាយ អ្នកគួរលាងសម្អាតប្រដាប់ប្រដារបស់កូនលេង ដើម្បីជៀងវាងការចម្លងដល់កូនផ្សេងទៀតនៅក្នុងផ្ទះ។

7. កុំប្រើកន្សែងជូតដៃ
ប្រើក្រដាសសម្រាប់ជូតដៃនៅក្នុងចង្រ្កានបាយ និង នៅក្នុងបន្ទប់ទឹកនៅពេលលាងដៃរួច ពីព្រោះកន្សែងអាចរក្សា មេរោគបានច្រើនម៉ោង។ ជាការប្រសើរអ្នកនៅក្នុងគ្រួសារគួរតែប្រើកន្សែងដាច់ដោយឡែកពីគ្នា ហើយ កន្សែងស្អាតសម្រាប់តែភ្ញៀវមកលេងផ្ទះប៉ុណ្ណោះ។

8. បោះចោលក្រដាសជូតឱ្យឆ្ងាយ
ប្រសិនបើអ្នកជម្ងឺផ្តាសាយប្រើក្រដាសជូត អ្នកគួរតែវេចខ្ចប់ឱ្យបានត្រឹមត្រូវ រួចបោះវាចោលឱ្យឆ្ងាយពីកន្លែងក្មេងតូចៗលេង ឬ តុអាហារ និង បន្ទប់ទឹករួមជាដើម ដើម្បីជៀសវាងការចម្លងមេរោគផ្តាសាយ។

9. ថែរក្សារបៀបរស់នៅដែលមានសុខភាពល្អ
ប្រសិនបើអ្នកជាមនុស្សមានទម្លាប់ហាត់ប្រាណទៀងទាត់ និង បរិភោគអាហារបំប៉នសុខភាពល្អៗ និង គេងគ្រប់គ្រាន់ សកម្មភាពទាំងនេះនឹងធានាប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយរបស់អ្នករឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនូវជម្ងឺផ្សេងៗ ដូច្នេះអ្នកគួររក្សាធ្វើទម្លាប់ទាំងនេះ ដើម្បីទទួលបានសុខភាពរឹងមាំ។

10. គ្រប់គ្រងភាពតានតឹង
ការសិក្សាមួយបានបង្ហាញថាអ្នកដែលមានអារម្មណ៍តានតឹង នឹងអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយចុះខ្សោយ និង ហាក់ដូចជាងាយក្នុងការកើតជម្ងឺផ្តាសាយផងដែរ ជាងអ្នកដែលមានមិនមានអារម្មណ៍តានតឹង ដូច្នេះអ្នកគួរតែបន្ធូរភាពតានតឹងទៅតាមវិធីសាស្រ្តផ្ទាល់ខ្លួនរបស់អ្នក។

ប្រភព: medicinenet ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តោះ សាកមើលភាពស្រស់ស្អាត កម្ររកបានរបស់សម្ភារផាត់មុខ

ដោយ: ស. លីង 9 PM, Wednesday, 15 Feb, 2017

ប្រសិនបើអ្នកប្រើកែវភ្នែកទាំងគូ មើលសម្ភារផាត់មុខរបស់អ្នកមានដូចជា ផាត់ម្សៅ ផាត់ថ្ពាល់ ផាត់ភ្នែក ក្រែមជាដើម អ្នកនឹងគិតថា សម្ភារទាំងនោះស្អាត អ្នកជឿជាក់...

តើធ្វើដូចម្តេច ទើបអាចការពារការកើតសត្វល្អិត ក្នុងពោះវៀន?

ដោយ: ចរិយា 12 AM, Wednesday, 30 Nov, 2016

តើអ្វីជាសត្វល្អិត ក្នុងពោះវៀន? សត្វល្អិត ក្នុងពោះវៀន (ណេម៉ាតូដពោះវៀន) គឺជាដង្កូវ ដែលនៅក្នុងពោះវៀនមនុស្ស ឬសត្វ។ណេម៉ាតូដពោះវៀន មានដូចជា៖– អៀន&#...

ក្លៀកខ្មៅបែបនេះគួរធ្វើបែបណា?

ដោយ: រីកា 10 PM, Monday, 31 Aug, 2015

ក្លៀកខ្មៅ ជាមូលហេតុមួយដែលធ្វើឱ្យ ស្រ្តីមួយចំនួនបាត់បង់ភាពក្លាហាន ក្នុងការពាក់អាវវាលក្លៀក។​ បើទោះជា​បញ្ហា​​នេះ​មើលទៅហាក់ដូចជា រឿងធម្មតាសម្រាប់ស្រ្តី...

តើអ្នកដឹងច្បាស់ពី វីតាមីន ប៉ុណ្ណា?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

វីតាមីន ជាសារធាតុអាហារមួយប្រភេទ ដែលមានប្រយោជន៍ និងចាំបាច់ខ្លាំងណាស់ សម្រាប់រាងកាយមនុស្សយើង។ ការបំពេញវីតាមីន ឲ្យដល់រាងកាយ គឺជាវិធីមួយដ៏សំខាន់ក្នុងកា...

Tomnerb.Com - YouTube Channel