ចូលចិត្តទំនើប

គន្លឹះថែរក្សាសម្រស់ ដែលអ្នកមិនធ្លាប់ដឹង

ដោយ: ដួងច័ន្ទ 9 AM, Saturday, 14 Jul, 2018

ស្រ្តីទាំងអស់សុទ្ធតែចង់ស្អាត និងទាក់ទាញ។ ជាសំណាងដែលអ្នកមិនចាំបាច់ចំណាយល់ផលិតផលថែរក្សាសម្រស់ថ្លៃៗ
ដើម្បីទទួលបានសម្រស់ដ៏ស្រស់ត្រកាលទេ។ ទំនើប សូមបង្ហាញពីគន្លឹះថែរក្សាសម្រស់បែបធម្មជាតិងាយៗ ដែលនឹងជួយអ្នកសន្សំសំចៃពេលវេលា
និងថវិកា។ ទឹកអំបិល ជួយការពារស្នាមលើមុខ អ្នកត្រូវលាយអំបិលក្នុងទឹក ត្រាំកន្សែងទៅក្នុងទឹកអំបិល និងលាបវាលើមុខ ទុកចោលរយៈពេល 10
នាទីជាការស្រេច។


ប្រេង និងច្រាស់ដុសធ្មេញ
អ្នកអាចប្រើប្រាស់គ្រឿងសម្អាងមានជាតិប្រេងនានា នៅលើបបូរមាត់ ដូចជា ប្រេងផ្លែប៉េស ប្រេងអាល់ម៉ុន ឬប្រេងលាបបបូរមាត់ធម្មតា។
បន្ទាប់មកប្រើច្រាស់ដុសធ្មេញមានសរសៃទន់ ដុសថ្នមៗលើបបូរមាត់រយៈពេលមួយនាទី។


ប្រេងអូលីវ
ការម៉ាស្សាមុខជាមួយប្រេងអូលីវ នឹងជួយសម្អាតស្បែក ធ្វើឱ្យស្បែកទន់ រលោង និងម៉ត់។ ដំបូងត្រូវចំហុយមុខបន្ទាប់មកម៉ាស្សាប្រេងអូលីវលើស្បែកមុខ
រយៈពេល 7 នាទី។ ដើម្បីទទួលបានសមិទ្ធផលខ្ពស់ អ្នកគួរធ្វើវារវាង4-5 ថ្ងៃម្តង។


ទឹកឃ្មុំ
បើសិនេះជាអ្នកកើតមុនលើមុខ មុនពេលកម្មវិធីចាំបាច់មកដល់មានវិធីមួយដែលអាចដោះស្រាយបានយ៉ាងលឿន។ សាកល្បងលាបទឹកឃ្មុំលើកន្លែងមុន
និងទុកវាចោល 15 នាទី។ បន្ទាប់មកលាងវាចេញដោយប្រើទឹកក្តៅឧណ្ហៗ។ វិធីនេះនឹងកាត់បន្ថយទំហំមុន និងមិនធ្វើឱ្យវាលេចឡើងលើផ្ទៃមុខខ្លាំងពេក។


ថ្នាំភ្នែក
វិធីសាស្រ្តមួយទៀត សម្រាប់កំចាត់បញ្ហាមុន គឺប្រើប្រាស់ថ្នាំភ្នែក។ បន្តក់ថ្នាំភ្នែក (សម្រាប់ព្យាបាលភ្នែកក្រហម) លើសំឡី ហើយទុកវាក្នុងទូរទឹកកក
ប្រមាណ 3-5 នាទី។ បន្ទាប់មកសង្កត់ដុំសំឡីថ្នមៗលើកន្លែងរលាក និងកន្លែងកើតមុន នោះស្នាមមុននឹងរលាយ។

រូបមន្តទឹកលាងមុខធម្មជាតិ
លាយទឹកស្អាត និងប្រេងអូលីវក្នុងបរិមាណ 3:1 នៅក្នុងក្រឡកែវ ហើយក្រឡុកវាឱ្យសព្វរហូតដល់វារលាយចូលគ្នា។ អ្នកអាចប្រើប្រាស់
ល្បាយធម្មជាតិនេះសម្រាប់លាងសម្អាងគ្រឿងសម្អាងលើមុខ។

ម្សៅ Baking Soda
លាយម្សៅ Baking Soda មួយស្លាបព្រាកាហ្វេ ម្សៅទឹកដោះពពែ មួយស្លាបព្រាកាហ្វេ និងទឹកមួយស្លាបព្រាបាយ។
កូរវាឱ្យសព្វ រហូតវាក្លាយជាម្សៅខាប់ៗ។ អ្នកអាចប្រើប្រាស់ល្បាយនេះលាបលើស្បែក ជាម្សៅខាត់ស្បែក
ហើយទុកវាចោល 5 នាទី បន្ទាប់មកលាងសម្អាតដោយទឹកក្តៅ។

បំបាត់រង្វង់ភ្នែកខ្មៅ
បន្ថែមម្សៅ Baking Soda មួយស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្តៅ ឬទឹកតែ ហើយកូរវាឱ្យសព្វ។
ជ្រលក់ដុំសំឡីទៅក្នុងល្បាយទឹក ហើយលាបវានៅជុំវិញរង្វង់ភ្នែក។ ទុកវាចោល 10-15 នាទី
បន្ទាប់មកលាងវាចេញ ហើយប្រើប្រាស់ក្រែមផ្តល់សំណើម។

ថ្នាំអប់សក់ធ្វើពីផ្លែចេក
អ្នកត្រូវបានផ្លែចេក មួយផ្លែ ស៊ុតមួយគ្រាប់ ទឹកឃ្មុំមួយស្លាបព្រាបាយ និងស្រាបៀរពណ៌ខ្មៅកន្លះ កែវ។
លាយគ្រឿងផ្សំទាំងអស់ចូលគ្នាក្នុងចានតូចមួយ និងកូរវារហូតវារលាយសព្វចូលគ្នា។ អ្នកអាចលាបវាលើសក់
និងទុកចោល 2-3 ម៉ោង បន្ទាប់មកលាងវាចេញជាមួយទឹកក្តៅឧណ្ហៗ។ អ្នកនឹងទទួលបានសក់ភ្លឺរលោង
បន្ទាប់ពីប្រើប្រាស់វាម្តងក្នុងមួយសប្តាហ៍។

ប្រេងដូង និងប្រេងឡាវែនឌឺ
លាយប្រេងដូង កន្លះសា្លបព្រាកាហ្វ ជាមួយប្រេងក្រអូបឡាវែនឌឺ 2-4 ដំណក់។ ប្រើប្រាស់ដុំសំឡី ជ្រលក់
ហើយលាបថ្នមៗលើរោមភ្នែក ពីគល់ ដល់ចុងរោម។ អ្នកអាចធ្វើវាយ៉ាងហោចណាស់ 3 ដងក្នុងមួយសប្តាហ៍
ហើយរោមភ្នែករបស់អ្នកនឹងដុះកាន់តែក្រាស់ និងមានភាពភ្លឺរលោង។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

របៀបមើលថែទាំខ្លួនឯង សម្រាប់យុវវ័យសម័យថ្មី

ដោយ: វិរីយា៉ 11 PM, Friday, 08 Apr, 2016

យើងនាំគ្នាមកមើលថា តើក្រុមអ្នកសិក្សាវិភាគរបស់ ប្រទេសអាមេរិកគេរកឃើញអ្វីខ្លះ ពាក់ព័ន្ធនឹងសក្តានុពល​របស់​មនុស្សវ័យជំទង់ ដើម្បីឱ្យកំលោះក្រមុំក្នុងវ័យនេះ...

រូបមន្ត ដើម្បីកម្ចាត់ជាតិពុល

ដោយ: ស៊ីវងីម 10 PM, Sunday, 12 Apr, 2015

បច្ចុប្បន្ននេះ មនុស្សយើងម្នាក់ៗទទួលរងនូវការបំពុលពីបរិយាកាសខាងក្រៅតាមរូបភាពជាច្រើន ក្នុងនោះបូករួមទាំងការប្រើប្រាស់ផលិតផលគ្រឿងសម្អាងដែលមានជាតិគីមីផងដ...

បញ្ហាស្បែកតូចតាច ៦ ជារោគសញ្ញា នៃជំងឺសើស្បែក និងមហារីក

ដោយ: ដួងច័ន្ទ 7 PM, Thursday, 02 Feb, 2017

គ្រាន់តែប្រេះបបូរមាត់ កើតស្នាមអុជៗលើមុខ ជារឿងធ្ងន់ធ្ងរដែរ? ពិតជាធ្ងន់ធ្ងរ ប្រសិនបើអ្នកព្យាយាមព្យាបាលអស់លទ្ធភាព ហើយវានៅតែមិនជាសះស្បើយ។ ព្រោះនេះមិនមែ...

អាហារ 9 យ៉ាងល្អបំផុតសម្រាប់សុខភាពសក់

ដោយ: ភារុន 8 AM, Saturday, 27 Oct, 2018

ការចុះអន់ថយនៃសុខភាពសក់របស់យើងគឺអាស្រ័យទៅតាមអាយុកាល និង ហ៊្សែន។ សក់ដែលមានសុខភាពល្អមិនមែនសំដៅទៅលើរូបរាងនៃសក់ រួញ ឬ ត្រង់ និង ពណ៌សក់តាមធម្មជាតិនោះទេ។ ...

Tomnerb.Com - YouTube Channel