ចូលចិត្តទំនើប

កំហុសឆ្គងក្នុងការព្យាបាលមុន

ដោយ: ស៊ីវងីម 8 AM, Tuesday, 02 Oct, 2018

មនុស្សស្រីយើងស្ទើរតែគ្រប់គ្នាសុទ្ធតែធ្លាប់ប្រឈមនឹងការកើតមុន ហើយតែងតែខិតខំរិះរកវិធីព្យាបាលតាមបែបផ្សេងៗគ្នា ដែលក្នុងនោះរួមមានទាំងការប្រើប្រាស់ផលិតផលកម្ចាត់មុន ឱសថវេជ្ជសាស្ត្រ ឬ តាមវិធីបុរាណជាដើម។ បើទោះជាការព្យាបាលផ្ទៃមុខពីការកើតមុនហាក់ដូចជាមិនមែនជារឿងសាំញ៉ាំ ប៉ុន្តែវាក៏ងាយក្នុងការបង្កើតនូវកំហុសឆ្គងបំផុតដូចគ្នាដែរ។

កំហុសឆ្គងដែលអ្នកប្រហែលជាធ្លាប់បានធ្វើរួចមកហើយនោះមានដូចជា៖
មិនព្យាយាមព្យាបាលមុនឱ្យត្រូវតាមពេលកំណត់៖ អ្នកជំនាញបានប្រាប់ថា មុនអាចកើតឡើងក្នុងរយៈពេលយ៉ាងលឿន ប៉ុន្តែស្បែកមានផលតបស្នងយឺតក្នុងការព្យាបាល ដូច្នេះវាត្រូវការពេលវេលាក្នុងចន្លោះពី6ដល់12សប្តាហ៍។ ក្នុងករណីខ្លះ ក្នុងអំឡុងពេលព្យាបាលអ្នកអាចនឹងមានអារម្មណ៍រមាស់តិចៗ ក្នុងរយៈពេល1-2សប្តាហ៍ដំបូង ប៉ុន្តែនេះគឺជាការព្យាបាលមិនមែនជាការឆ្លងបន្ថែមនោះទេ។ វាអាចអាក្រក់នៅមុនដំបូង ហើយបង្ហាញសភាពល្អមកតាមក្រោយ ដូច្នេះពេលខ្លះបើអ្នកប្រញាប់បញ្ឈប់ការព្យាបាលពេកនោះ វានឹងបង្កើតឱ្យក្លាយជាកំហុសមួយហើយ។

បញ្ឈប់ការព្យាបាលភ្លាមៗ៖ គ្រាន់តែមើលឃើញថាមុនដែលមាននៅលើផ្ទៃមុខរលាយបាត់អស់ហើយនោះ ក៏ស្រាប់តែបញ្ឈប់ការព្យាបាលតែម្តង។ ធ្វើបែបនេះក៏ហៅថាខុសដែរ។ វិធីល្អបំផុតគឺ កុំអាលបញ្ឈប់ តែត្រូវកាត់បន្ថយឱ្យនៅសល់ម្តងបន្តិចៗរហូតដល់អស់។

ខំព្យាបាលដោយផលិតផលចម្រុះគ្នាក្នុងពេលតែមួយ៖ យើងតែងតែដាក់កំហុសទៅឱ្យផលិតផលនៅពេលដែលពួកគេមិនទទួលបានប្រសិទ្ធភាពក្នុងរយៈពេល3-4ថ្ងៃបន្ទាប់ពីប្រើប្រាស់ ហើយក៏ចាប់ផ្តើមស្វែងរកផលិតផល ឬវិធីព្យាបាលថ្មីមួយទៀតជាបន្តបន្ទាប់។ ភាពច្របូកច្របល់នៃផលិតផលនេះមិនត្រឹមតែមិនអាចជួយព្យាបាលមុនប្រកបដោយប្រសិទ្ធភាពនោះទេ តែវាថែមទាំងនាំឱ្យស្បែកមុខរោលរមាស់ទៀតផង។

ដុសខាត់សម្អាតហួសកំណត់៖ ការដុសខាត់ស្បែកមុខនៅក្នុងអំឡុងពេលកើតមុន ឬនៅត្រង់កន្លែងដែលកើតមុនអាចធ្វើឱ្យមុនកាន់តែអាក្រក់ឡើង ព្រោះថាទង្វើបែបនេះអាចបំផ្លាញរបាំងការពារស្បែក ដែលនាំឱ្យឱកាសនៃការរមាស់រោលកើតមានកាន់តែខ្ពស់។ អ្នកជំនាញបានបន្តទៀតថា ការសម្អាតស្បែកច្រើនដងពេកក៏ជាកំហុសឆ្គងមួយដែរ។ អ្នកជំនាញបានបញ្ជាក់ថា ធូលីមិនមែនជាមូលហេតុចម្បងដែលនាំឱ្យកើតមុននោះទេ ព្រោះបើមិនអីុចឹងទេ វាប្រាកដជាកើតពេញបាតជើងយើងបាត់ទៅហើយ។

ទ្រាំមិនបាន៖ ក្នុងពេលកំពុងព្យាបាល ចេះតែចង់កេះ និងចង់ញ៉ិច ព្រោះតែទ្រាំមិនបាន។ នេះជារឿងមួយទៀតដែលអ្នកកើតមុនមួយចំនួនអាចនឹងភ្លេចខ្លួន។ ការកេះ និងការញ៉ិចនេះហើយជាមូលហេតុនាំឱ្យមុនឡើងហើមធំជាងមុន ហើយស្បែកមុខក៏បន្សល់ទុកនូវស្លាកស្នាមនាពេលក្រោយថែមទៀតផង៕

ប្រភព: salty-lashes ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

អត្ថប្រយោជន៍របស់ស៊ុតចំពោះសុខភាពបេះដូង

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Sep, 2018

ការទទួលទានស៊ុតជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យប្រឈមនឹងជម្ងឺសរសៃឈាមបេះ ដូង។ នេះជាលទ្អផលនៃការសិក្សាស្រាវជ្រាវលើមនុស្សវ័យជំទង់ចំនួន 400,000 នាក់នៅក្ន...

តើអ្នកដឹង ឬអត់ថា ខ្ញីអាចជួយបង្ការជំងឺអ្វីខ្លះ?

ដោយ: ស៊ីវងីម 2 PM, Thursday, 23 Apr, 2015

​ខ្ញី​​ក្រៅពីជាគ្រឿងផ្សំដ៏សម្បូរបែបនៃអាហារវាក៏ត្រូវបាន​គេ​​យកមក​ប្រើប្រាស់​សម្រាប់​ការព្យាបាល​ជំងឺជាច្រើនមុខផងដែរ។តើខ្ញីមានអត្ថប្រយោជន៍ចំពោះសុខភាពដ...

កំហុសទាំង ៥ ដែលអ្នកតែងធ្វើ ក្នុងពេលងូតទឹក

ដោយ: ដួងច័ន្ទ 6 PM, Friday, 28 Apr, 2017

តើអ្នកមានដឹងទេថា ការចំណាយពេលច្រើនដើម្បីងូតទឹក អាចធ្វើឱ្យជាតិខ្លាញ់ពីធម្មជាតិបាត់បង់ពីលើស្បែក? អ្នកត្រូវការងូតទឹកជារៀងរាល់ថ្ងៃ ប៉ុន្តែតើអ្នកធ្លាប់បា...

ចំណេះដឹង ក្នុងការត្រៀមអាហារបន្ថែម សម្រាប់កូនតូច

ដោយ: វិរីយា៉ 8 PM, Monday, 04 Apr, 2016

នៅពេល​កូនតូច ​ចូលដល់​វ័យ​ត្រូវ​ញ៉ាំ​អាហារ​បន្ថែម លោកឪពុក​អ្នក​ម្តាយ​ត្រូវ​យកចិត្តទុកដាក់ ​ជាពិសេស​បន្តិច ខាង​ក្រោម​នេះគឺជា​ចំណេះដឹងល្អៗ ក្នុង​រឿង​ក...

Tomnerb.Com - YouTube Channel